Update: ប្រើពេលជាង៨ម៉ោងទើបអាចគ្រប់គ្រងអគ្គិភ័យឆេះរោងចក្រកែច្នៃប្រេងខ្មៅនៅស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺបាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ រោងចក្រកែច្នៃប្រេងខ្មៅមួយកន្លែងនៅផ្លូវលេខ៥១ ស្ថិតក្នុងភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកសាមគ្គី

មុន្នីជ័យ ខេត្តកំពង់ស្ពឺ ត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅតាំងពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នេះ ដោយប្រើពេលជាង៨ម៉ោងទើបអាចគ្រប់គ្រងអគ្គិភ័យឆេះរោងចក្រកែច្នៃប្រេងខ្មៅនេះបានទាំងស្រុង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងសមត្ថកិច្ច រួមជាមួយរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋានខេត្តកំពង់ស្ពឺស្នងការដ្ឋានខេត្តកណ្តាល រថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តនាយកដ្ឋានបង្ការនិងពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ បានចេញទៅធ្វើអន្តរាគមន៍ដោយសហការគ្នាពន្លត់ភ្លើងអស់រយៈពេលជាង៨ម៉ោង រហូតដល់វេលាម៉ោង១២និង៤៧នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ ទើបភ្លើងរលត់ជាស្ថាពរ ។

ចំពោះករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុផ្តើមឱ្យកើតមាននោះទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print