អគ្គិភ័យឆេះផ្ទះ ឈើខាងលើដំបូលនិងជញ្ជាំង ស័ង្កសី ថ្មខាងក្រោមមួយខ្នងផ្អើលទាំងយប់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើល ដល់អ្នកភូមិនាំគ្នាជួយពន្លត់និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពី អគ្គិភ័យឆេះផ្ទះ ឈើខាងលើដំបូលនិងជញ្ជាំង ស័ង្កសី ថ្មខាងក្រោមមួយខ្នងផ្អើលទាំងយប់ នៅក្រុងស្វាយរៀង ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់
ថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០២៦ ស្ថិត នៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលបានអោយដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ជូន ស៊ាន ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងដោយ
ផ្ទះសាងសង់អំពីឈើខាងលើដំបូលនិងជញ្ជាំង ស័ង្កសី ថ្មខាងក្រោម ។

ប្រភពដដែលបន្តថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃឆ្លាក់ ធ្វើការចុះអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ០២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ០៦រថយន្ត ស្មើរនឹង៣០គីប រហូតដល់ម៉ោង ២១ និង៣៥ ទើបរលត់ទាំងស្រុង ។

ចំពោះ សម្ភារៈខូចខាតរួមមាន:អង្ករចំនួន ១០តៅទូរទឹកកកចំនួន ០១ទូដាក់ខោអាវចំនួន ០១
ប្រាក់ដុល្លារចំនួន ២,៥០០ដុល្លារប្រាក់រៀលចំនួន ២,០០០,០០០រៀលមាសចំនួន ០១តម្លឹង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

...

សមត្ថកិច្ចនគរបាលបញ្ជាក់ថា មូលហេតុដោយសារ ឆ្លងចរន្តអគ្គិសនី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print