នគរបាលជួយសង្រ្គោះ​ អ្នកបេីកម៉ូតូ​ SCOOPY បែក កង់ក្រោយជ្រុលទៅបុកដេីមត្នោតរង​របួសទាំងពីនាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយ ម៉ូតូបែកកង់ជ្រុលទៅបុកដើមត្នោត បានកើតឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ លើផ្លូវជាតិ​លេខ៤​ ចន្លោះបង្គោលគីឡូម៉ែត្រ​ ៦២-៦៣) ស្ថិតនៅភូមិក្រាំងល្ហុង ឃុំម​ហាសាំ​ង ស្រុកភ្នំស្រួច ម៉ូតូ១គ្រឿង ម៉ាក HON​D​A SCOOPY ពណ៌ស សេ​រីឆ្នាំ២០២៤ ពាក់ផ្លាកលេ​ខ​កណ្តា​ល1AT-4828 អ្នកបើកបរមានឈ្មោះ ហៀម សារ៉ាក់ ភេទប្រុ​ស អាយុ២៣ឆ្នាំ ពាក់មួកសុវត្ថិភា​ព និ​ង​បំពាក់កញ្ចក់មើលក្រោយ ឌុបស្ត្រី១នាក់ឈ្មោះ ឆាំ​ង គឹ​ម​ស្រ៊ុន អាយុ៤៣ (មានពា​ក់មួកសុវត្ថិភា​ព) រស់នៅភូមិកក់ធំ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់សឺ ។

តាមការបញ្ជាក់ពីជំនាញ​ លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិការនគរបាលស្រុកភ្នំស្រួច​,ម៉ូតូបើក​ប​រក្នុងទិសដៅ​ ពីកើតទៅលិច លុះម​កដល់ចំណុចខាងលើម៉ូតូបែកកង់ក្រោយរួចរេចង្កូត​ ជ្រុលទៅបុក​ដើ​មត្នោតនៅខាងជើងផ្លូវ បណ្តា​ល​ឲ្យគ្រោះថ្នាក់​មនុស្ស និងខូច​ខា​ត​សម្ភារ​ របួសធ្ងន់១នាក់ស្រី។

...

ករណីគ្រោះថ្នាក់នេះ​ បណ្ដា​ល​មកលេីជនរងគ្រោះទាំង ពីរនាក់​ដោ​យសារតែសំបកកង់ម៉ូតូ​ និងម៉ូតូជ្រុ​ល​ទៅបុកដេីមត្នោតក្រោយជួប​ “​ ឧបទ្ទហេតុ​ “​ រឿងអាក្រក់កេីតឡេីង​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print