អតីតអភិបាល ស្រុកត្បែងមានជ័យខេត្ត ព្រះវិហារ ត្រូវ បានចៅក្រមចេញដីកា បង្គាប់ឲ្យឃុំខ្លួន ដាក់ពន្ធនាគារ ខេត្ត ព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ បុគ្គលឈ្មោះ នុត សោភ័ណ្ឌ អតីត អភិបាល ស្រុក ត្បែង មានជ័យ ខេត្ត ព្រះ វិហារ ត្រូវ បាន ចៅក្រម ចេញ ដីកា បង្គាប់ ឲ្យ ឃុំខ្លួន ដាក់ ពន្ធនាគារ ខេត្ត ព្រះវិហារ ពីបទ ប្រទូស កេរខ្មាស (ស្ថានទម្ងន់ទោស ) ។

លោក ហូរ សុខវិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ ចេញ ដីកា បង្គាប់ ឲ្យ ឃុំខ្លួន ឈ្មោះ នុត សោភ័ណ្ឌ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចូលនិវត្តន៍ មានទីកន្លែងកំណើតនៅភូមិ ត្រពាំងស្នា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទីលំនៅបច្ចុប្បន្ននៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ឪពុកឈ្មោះ មឿង សាយ (ស) ម្តាយឈ្មោះ ប៉ោ សាំងគីម (1) ប្រពន្ធឈ្មោះ ប៉ា ផល្លី (រ) មានកូនចំនួន០៤នាក់ ជានីតិជន ប្រវត្តិនៃការផ្តន្ទាទោសពីមុនដោយតុលាការគ្មាន។

ជននេះត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទៈប្រទូសកេរខ្មាស (ស្ថានទម្ងន់ទោស) ប្រព្រឹត្តនៅក្នុងសាលាស្រុក ត្បែងមានជ័យ ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ បទ ល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៤៧ នៃក្រមព្រហ្មទណ្ឌ។

១.ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ នុត សោភ័ណ្ឌ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ (មានសាវតាជាតិខាងលើ) ទៅពន្ធនាគារខេត្តព្រះវិហារដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។

២.ឲ្យប្រធានពន្ធនាគារខេត្តព្រះវិហារទទួល និងឃុំខ្លួនជននេះរហូតដល់មានសេចក្តីសម្រេចផ្សេងពីនេះ។

៣.ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់សហការណ៍អនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបាន បង្ហាញក្នុងករណីចាំបាច់ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print