ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ ផ្តល់បទសម្ភាសន៍ជូនភ្នាក់ងារសារព័ត៌មានសេដ្ឋកិច្ចលំដាប់ពិភពលោក Bloomberg អំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងយុទ្ធសាស្ត្រពង្រឹងឧត្តមភាពប្រកួតប្រជែងក្នុងទីផ្សារធុរកិច្ចអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានផ្តល់បទសម្ភាសន៍ជូនភ្នាក់ងារសារព័ត៌មានសេដ្ឋកិច្ចលំដាប់ពិភពលោក Bloomberg។ កិច្ចភាក្សានេះ​បានធ្វេីឡេីង​នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦​ បានផ្តោតយ៉ាងស៊ីជម្រៅលើ បច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងយុទ្ធសាស្ត្រពង្រឹងឧត្តមភាពប្រកួតប្រជែងក្នុងទីផ្សារធុរកិច្ចអន្តរជាតិ សំដៅបង្កើនការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ពីបរទេស នៅក្នុងប្រទេសកម្ពុជា។

ការផ្តល់បទសម្ភាសន៍ជូន Bloomberg នេះ ជាការបោះជំហានដ៏សំខាន់មួយដើម្បីពង្រឹងទំនុកចិត្តវិនិយោគិនសកល និងផ្សព្វផ្សាយអំពីសក្តានុពលរបស់ប្រទេសកម្ពុជានៅលើទីផ្សារធុរកិច្ចអន្តរជាតិ ដោយបង្ហាញឱ្យពិភពលោកបានឃើញថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍រាល់គ្រប់គម្រោងវិនិយោគដោយផ្ទាល់ពីបរទេស និងការផ្តល់នូវបរិយាកាសវិនិយោគដែលប្រកបដោយចីរភាព និងផលចំណេញខ្ពស់។

...

កិច្ចសម្ភាសន៍នេះ គឺជាវេទិកាឆ្លុះបង្ហាញឱ្យឃើញភាពចាស់ទុំនៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ដែល នឹងត្រូវផ្សព្វផ្សាយទៅកាន់អ្នកតាមដានសេដ្ឋកិច្ចរាប់លាននាក់នៅទូទាំងពិភពលោក ហើយត្រូវបានរំពឹងថានឹងជួយជំរុញលំហូរទុនវិនិយោគមកកាន់កម្ពុជាបន្ថែមទៀតក្នុងឆ្នាំ២០២៦នេះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print