ក្រុមកំពូលតារា Bayern រំពឹងយកឈ្នះលើ Wolfsburg ក្នុងការចាប់ផ្តើមដ៏មមាញឹកសម្រាប់ឆ្នាំថ្មី

ចែករំលែក៖

ក្រុមយក្សអាល្លឺម៉ង់ Bayern Munich សម្ឃឹមថានឹងបន្តការមិនស្គាល់ចាញ់ក្នុងក្របខ័ណ្ឌ Bundesliga របស់ពួកគេក្នុងឆ្នាំថ្មី នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម VfL Wolfsburg នៅថ្ងៃអាទិត្យ ដោយក្រុមរបស់លោក Vincent Kompany ឈរនៅកំពូលតារាងដាច់ចំនួន 9 ពិន្ទុ ខណៈដែលលីគចាប់ផ្តើមឡើងវិញពីការសម្រាករដូវរងា។

ក្រុម Bayern បានសម្រាករយៈពេល 3 សប្តាហ៍បន្ទាប់ពីទទួលបាន 41 ពិន្ទុពីជ័យជម្នះ 13 លើក និងស្មើ 2 លើកក្នុងចំណោមការប្រកួតលីកចំនួន 15ដង និងភាពខុសគ្នានៃគ្រាប់បាល់បំបែកកំណត់ត្រាចំនួន 44 គ្រាប់ ចំណែក្រុមលេខពីរទើបតែមាន14គ្រាប់។

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane ដែលជាអ្នកស៊ុតបញ្ចូលទីនាំមុខគេនៅ Bundesliga បានបង្ហាញទម្រង់លេងយ៉ាងល្អជារកបាន 19 គ្រាប់ក្នុងលីគ ខណៈដែលគាត់ក៏រំពឹងថាអាចបំបែកកំណត់ត្រារកបាន 41 គ្រាប់ក្នុងមួយរដូវកាល ហើយអ្វីដែលអាចជាកំណត់ត្រាដែលបន្តឈ្នះពានរង្វាន់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេជាលើកទី 3 ជាប់ៗគ្នាក្នុងរដូវកាលទី 3 របស់គាត់នៅប្រទេសអាឡឺម៉ង់។

នៅពេលជាមួយគ្នានេះ Luis Diaz ក៏កំពុងតែងលេងសុីចង្វាក់យ៉ាងល្អបន្ថែមគ្រាប់បាល់ចំនួន 8 គ្រាប់ទៀត ដែលគេគិតថា Bayern នឹងទទួលបាន 3 ពិន្ទុពេញនៅថ្ងៃអាទិត្យនេះ ដោយក្រុម Wolves បានឈ្នះតែពីរប្រកួតក្នុងចំណោម 7 ប្រកួតចុងក្រោយរបស់ពួកគេ ឈរនៅចំណាត់ថ្នាក់ទី 14 ដែលមានបីពិន្ទុពីលើកន្លែងកាត់ចោល។

Bayern មិនធ្លាប់ចាញ់ក្នុងទីក្រុង Munich ទល់នឹង Wolfsburg ក្នុងការប្រកួតលីកចំនួន 28 ប្រកួតចុងក្រោយឡើយ ដោយបានឈ្នះ 26 លើក និងស្មើ 2 ។

...

បន្ទាប់ពីការប្រកួតកាលពីថ្ងៃអាទិត្យ Bayern ធ្វើដំណើរទៅផ្ទះ Cologne នៅថ្ងៃពុធសម្រាប់ការប្រកួតលីកពាក់កណ្តាលសប្តាហ៍ មុនពេលទៅជួបក្រុម RB Leipzig នៅចុងសប្តាហ៍៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print