អ្នកចាំទី Lucas Chevalier គឺជាវីរបុរស ខណៈដែលក្រុម Paris St Germain បានលើកពាន French Super Cup ជាលើកទីបួនជាប់ៗគ្នា ដោយបានផ្តួលគូប្រជែង Olympique de Marseille ដោយការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីស្មើ 2-2 នៅប្រទេសគុយវ៉ែត កាលពីថ្ងៃព្រហស្បតិ៍។
ចាប់ផ្ដើមការប្រកួតភ្លាមPSG មើលទៅហាក់ដូចជាកំពុងឆ្ពោះទៅរកជ័យជម្នះ បន្ទាប់ពីគ្រាប់បាល់ដំបូងរបស់ Ousmane Dembele ខណៈខ្សែប្រយុទ្ធនេះបានស៊ុតបញ្ចូលទីយកឈ្នះចុងម៉ោងក្នុងជ័យជម្នះ 1-0 ចុងក្រោយកាលពីរដូវកាលមុនលើក្រុម AS Monaco ក្នុងទីក្រុង Dohaផងដែរ ។
ប៉ុន្តែ Marseille បានធ្វើឲ្យម្ចាស់ជើងឯកបារាំងស្រឡាំងកាំងដោយមានគ្រាប់បាល់ចុងម៉ោងពីរគ្រាប់នាំមុខរហូតដល់ជិតចប់ការប្រកួត។
Mason Greenwood បានបំប្លែងបាល់ប៉េណាល់ទី ហើយគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Willian Pacho បានជួយឱ្យ Marseille បង្កើតការភ្ញាក់ផ្អើលពេញទីលាន។ សំណាងរបស់ PSG បានកើតឡើងមកវិញ នៅពេល កីឡាករ Goncalo Ramos បានតាមស្មើនៅវិនាទីចុងក្រោយដើម្បីឱ្យការប្រកួតត្រូវកាត់សេចក្តីដោយការស៊ុតបាល់11ម៉ែត្រ។
អ្នកចាំទី Chevalier បានបង្ហាញពីការសម្រេចចិត្តច្បាស់រារាំងការស៊ុតបាល់បញ្ចូលទីរបស់ Matt O’Riley និង Hamed Traore។
កីឡាករ Ramos, Vitinha, Nuno Mendes និង Desire Doue សុទ្ធសឹងជាអ្នកស៊ុតបាល់បញ្ចូលទីឱ្យ PSG ដើម្បីឈ្នះជើងឯ។
នេះគឺជាជ័យជម្នះជើងឯក បារាំងSuper Cup 12ដងក្នុងរយៈពេល13ឆ្នាំចុងក្រោយរបស់PSG៕










