នគរបាលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនលៀស គ្មានលិខិត​អនុញ្ញាតិ​ចំនួន២ករណី

ចែករំលែក៖

‎ខេត្តសៀមរាប៖អនុវត្តបទបញ្ជាពីឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងមានការសម្របសម្រួលនីតិវិធីដោយលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តនៅវេលាម៉ោង១៩ និង៤០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ កម្លាំងនគរបាលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយ កម្លាំងមូលដ្ឋានស្រុក ដែលបានដឹកនាំផ្ទាល់ដោយ លោកឧត្ដមសេនីយ៍ត្រី  សឿន សេន ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះប្រតិបត្តការបង្រ្កាបរថយន្តដឹកជញ្ជូនលៀស ដែលសង្ស័យថាគ្មានលិខិតអនុញ្ញាតិត្រឹមត្រូវ ចំនួន២ករណី ក្នុងស្រុកជីក្រែង និងស្រុកសូទ្រនិគម។

នេះបើតាមការឲ្យដឹងពីឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំផែនការងារសេនាធិការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅ រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។ ‎លោកឧត្តម សេនីយ៍ត្រី បានមានប្រសាសន៍បន្តថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានរកឃើញថា ៖

‎១ .ជនសង្ស័យឈ្មោះ ភី សុភក្រ័ ភេទប្រុស អាយុ ៣៦ ឆ្នាំ សញ្ជាតិខ្មែរ ដឹកជញ្ជូនលៀសគ្មានលិខិតអនុញ្ញតដឹកដោយរថយន្តម៉ាក សាំយ៉ុង ពណ៌ បៃតងពាក់ផ្លាកលេខ ភ្នំពេញ 2H-3460 រស់នៅភូមិក្រចាប់ ឃុំ ព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្នុងនោះសមត្ថកិច្ចបានរកឃើញលៀស១៥០បេ ស្មើនឹង៧.៥០០គីឡូក្រាម។

‎២ .រថយន្តម៉ាក អុីស៊ុយស៊ុយ (ISUZU) ពណ៌ផ្ទៃមេឃពាក់ផ្លាកលេខ ចង្កូតស្តាំ KCHH-0056 ដឹកលៀសគ្មានលិខិតអនុញ្ញាតចំនួន ២១.២៥០គីឡូក្រាម និងមានផ្លាកលេខ ភ្នំពេញ 3B-0930 មិនប្រក្រតីចំនួន១គូនៅលើរថយន្តថែមទៀត ម្ចាស់រថយន្តរត់គេចខ្លួនបាត់ (ប្រើប្រាស់ឯកសារសាធារណ:ក្លែង)។

‎ឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ មានប្រសាសន៍បញ្ជាក់ថា ចំណាត់ការរបស់សមត្ថកិច្ច,ចាប់យកវត្ថុតាង ដែលមានលៀសទម្ងន់ ២៨,៧៥០Kg ចាក់ចូលក្នុងបឹង ទន្លេ សាបវិញ ស្ថិតនៅព្រែកឃ្លាំងមុខវត្តស្តីភូមិព្រែកស្រមោច និងភូមិតាច្រនាង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម  ខេត្តសៀមរាប ហើយមធ្យោបាយដឹកជញ្ជូន ០២គ្រឿង  គឺកំលាំងជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច បានរៀបចំបញ្ជូនទៅមន្ត្រីខណ្ឌរដ្ឋបាលជលផលតាមនីតិវិធី ដើម្បីកសាងសំនុំរឿងចាត់ការបន្តទៅកាន់ស្ថាប័នអយ្យការ អមសាលាដំបូងខេត្តសៀមរាប អនុវត្តទៅតាមច្បាប់ស្តីពីជលផលនៃព្រះរាជាណាចក្រកម្ពុជា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print