Update៖​ ថៃដោះលែងប្រជានេសាទខ្មែរ៤រូបមកវិញ ក្រោយចាប់ខ្លួនរយៈពេល៦ថ្ងៃ

ចែករំលែក៖

ខេត្ត​កោះកុង​៖​ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង​ បានឱ្យដឹងថា​ ភាគីថៃបានដោះលែងប្រជានេសាទខ្មែរចំនួន៤រូបមកឱ្យភាគីកម្ពុជាវិញក្រោយចាប់ខ្លួនយកទៅទុកនៅប្រទេសថៃរយៈពេល ៦ ថ្ងៃ។

ជាក់ស្ដែង​នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ លោកអភិបាលរងខេត្តកោះកុង បានសរសេរដូច្នេះនៅលើគណនីហ្វេសប៊ុកផ្លូវការថា ៖​ “ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ម៉ោង១៥:០០ សូមអរគុណថ្នាក់ដឹកនាំរបស់យើង និងសូមអបអរសាទរចំពោះការវិលត្រលប់មកវិញរបស់ប្រជានេសាទទាំង៤រូបមកកាន់ខេត្តកោះកុងវិញ។

គួរបញ្ជាក់ថា កងទ័ពជើងទឹកថៃ  បានចាប់យកទូកនេសាទប្រជាពលរដ្ឋខ្មែរ១គ្រឿង   ដែលមានពលរដ្ឋខ្មែរចំនួន៤នាក់ កំពុងនេសាទនៅក្បែរនឹងឆ្នេរកោះយ៉ នៅលើផ្ទៃព្រំដែនសមុទ្រកម្ពុជា-ថៃ ដែលមិនទាន់ថមថយកម្ដៅជម្លោះ នៅម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ 

ជាមួយគ្នានេះ​ បើតាមរយៈសំណេរហ្វេសប៊ុករបស់លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានបញ្ជាក់នៅរសៀលថ្ងៃទី១១ ខែមករានេះថា៖ «សូម ស្វាគមន៍បងប្អូនប្រជានេសាទទាំង៤រូបបានត្រឡប់មកផ្ទះយើងវិញហើយ។ នេះជាលទ្ធផល ស្ងាត់ តែមិន ស្ងៀម។» ៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print