ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នក៏ជ្រុលឡេីងទួលកាត់ទទឹងផ្លូវមុខសាលារៀនបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០១និង០៧នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៤ ភូមិជម្ពូវន័១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឡុង វាន់ថូ ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសត្រង់ក្បាល បែកមាត់ និងចិញ្ចើម មានអាសយដ្ឋាននៅ ភមិសុបិន្ត ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម៉ាកអ៊ែរប្លែក ស៊េរីចាស់ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ (ផ្លូវខាងក្នុងមុខសាលាជម្ពូវ័ន)ដែលមានទួលកាត់ទទឹងផ្លូវដេីម្បីឲ្យអ្នកបេីកបរបន្ថយល្បឿន ។ តែជនរងគ្រោះមិនបានបន្ថយល្បឿន បែរជិះលឿនមិនប្រយ័ត្នក៏ជ្រុលឡេីងទួលដួលរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ ដេីម្បីសង្គ្រោះ៕
ដោយ៖សុខាសែនជ័យ










