យុវជនម្នាក់ជិះម៉ូតូលឿនបុកស្លាកសញ្ញាបណ្តាលឲ្យរងរបួសបាក់ភ្លៅម្ខាង

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់បានរងរបួសបាក់ភ្លៅម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកបង្គោលស្លាកសញ្ញានៅចិញ្ចេីមផ្លូវ​ កាលពីវេលាម៉ោង៩និង៥១នាទី  យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ឆេង ឆៃយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសបាក់ភ្លៅខាងស្តាំ  មានអាសយដ្ឋាននៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ   ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម​តាមបណ្តោយផ្លូវបេតុងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅបុកបង្គោលស្លាកសញ្ញាឈប់​ បារាសផ្លូវដែកបណ្តាលឲ្យបោកផ្ទប់រងរបួសបាក់ភ្លៅខាងស្តាំ។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈដេីម្បីសង្គ្រោះ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print