ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ម្សិលមិញនេះ បានកើតឡើងចំនួន ១៧លើក បណ្តាលឱ្យមនុស្សស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ២២នាក់។ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦) បានកើតឡើងចំនួន ១៧លើក (យប់ ៩លើក) បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ (ស្រី១នាក់), រងរបួសសរុប ២២នាក់ (ស្រី ៥នាក់), រងរបួសធ្ងន់ ១៧នាក់ (ស្រី ២នាក់), រងរបួសស្រាល ៥នាក់ (ស្រី ៣នាក់) និងមិនពាក់មួកសុវត្ថិភាព ១៣នាក់ (យប់ ១១នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន៩លើក (ស្លាប់ ៥នាក់, របួសធ្ងន់ ៩នាក់, របួសស្រាល៣នាក់),មិនគោរពសិទ្ធិ ២លើក (ស្លាប់ ២នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់),មិនប្រកាន់ស្តាំ៥លើក (ស្លាប់ ២នាក់, របួសធ្ងន់ ៧នាក់, របួសស្រាល ១នាក់) ប្រជែង ១លើក ធ្ងន់១នាក់ ៕
ដោយ៖តារា










