ភ្នំពេញៈ យុវជន ពីរនាក់ រងរបួស ធ្ងន់ ស្រាល បន្ទាប់ ពី ជិះ ម៉ូតូ HONDA Dream ជិះ ឌុប គ្នា ក្នុង ល្បឿនលឿន ហេីយ បំពាន ភ្លើង សញ្ញា ចរាចរណ៍ ជ្រុល ទៅ បុករថយន្ដ Mercedes Maybach ពេញទំហឹង ត្រង់ ចំណុច ផ្លូវ បំបែក ជា បួន (ស្តុប 42ជាន់) ។ ហេតុការណ៍ នេះ បាន កេីត ឡេីង កាល ពី វេលា ម៉ោង ៣:៥០នាទី ទៀប ភ្លឺ ថ្ងៃ ទី ១២ ខែ មករា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ មហាវិថី ព្រះ មុនីវង្ស កែង មហាវិថី ព្រះសីហនុ សង្កាត់ បឹង ប្រលឹត ខណ្ឌ ៧មករា រាជធានី ភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានប្រាប់អោយដឹងថាយុវជន ពីរនាក់ ខណៈជិះ ម៉ូតូ HONDA Dream ពាក់ ផ្លាក លេខ ភ្នំពេញ 1IX-0304 ជិះ ឌុប គ្នា ក្នុង ល្បឿនលឿន ហេីយ បំពាន ភ្លើង សញ្ញា ចរាចរណ៍ ជ្រុល ទៅ បុករថយន្ដ Mercedes Maybach ពាក់ ផ្លាក លេខ ភ្នំពេញ 2CC-9661 ពេញទំហឹង ត្រង់ ចំណុច ផ្លូវ បំបែក ជា បួន (ស្តុប 42ជាន់) បណ្ដាលអោយរងរបួស ស្រាលធ្ងន់ ។
ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ត និង ម៉ូតូ ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕
ដោយ៖ ស រស្មី










