ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- សៀមត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃថាជាមជ្ឈមណ្ឌលឧក្រឹដ្ឋកម្មឆបោកឆ្លងដែននៅអាស៊ីដែលមានមន្ត្រីធំៗជាមេក្លោង = បណ្តាប្រទេសដូចជាកម្ពុជា ឡាវ ភូមា ម៉ាឡេ ហ្វីលីព្ពីន សឹង្ហបុរី ហុងកុង ។ល។ គ្រាន់តែជាមែកធាងឧក្រឹដ្ឋកម្មឆ្លងពីសៀមមកទេ?
២- តែសៀមយកឡេះមានឧក្រឹដ្ឋកម្មឆបោកឆ្លងដែននៅតាមព្រំដែនកម្ពុជា = មកវាយកម្ទេចអគារកាស៊ីណូដោយចោទថាជាការបោសសំអាតនិងបង្ក្រាបឧក្រឹដ្ឋកម្មឆបោកឆ្លងដែនដើម្បីបិទបាំងរឿងអាសោចរបស់សៀម?
៣- កន្លងទៅអនុទីនបានសុំប្រធានាធិបតីកូរ៉េសហការបង្ក្រាបឧក្រឹដកម្មឆបោកឆ្លងដែននៅកម្ពុជា = ប៉ុន្តែកូរ៉េបានសើបអង្កេតឃើញថាសៀមជាមូលដ្ឋានឧក្រឹដ្ឋកម្មឆបោកឆ្លងដែនដ៏ធំមិនមែននៅកម្ពុជាទេ?
៤- ការពិតគឺសៀមជាមជ្ឈមណ្ឌលចែកចាយមនុស្ស ចែកចាយឋាមពលអគ្គិសនី បណ្តាញអនឡាយទៅបណ្តាប្រទេសជិតខាងសៀម = មានន័យថាសៀមជាថៅកែឧក្រឹដ្ឋកម្មឆបោកឆ្លងដែន?
៥- តែអាសៀមនេះមានកលល្បិចច្រើនលាបពណ៌និងដាក់កំហុសឲ្យប្រទេសជិតខាង = ហើយធ្វើខ្លួនឯងស្អាតស្អំ?
៦- គ្រាន់តែក្មេងសួរថាស៊ីបាយហើយនៅ ដេកហើយនៅ = អាទាស់ដៀលថាជាក្មេងឥតពូជ រស់នៅក្នុងសង្គម ហ៊ុន សែន គ្មានការអប់រំ?
៧- ចុះវានិយាយលាបពណ៌សង្គម ហ៊ុន សែន = តើវាកើតមកពីពូជអ្នកណា? ប្រហែលមកពីពូជធ្វើខ្ញុំកញ្ជះចក្រពត្តិហើយមើលទៅ?
៨- ដល់បានទៅរស់នៅក្នុងសង្គមអាមេរិកយូរទៅបែរជាចង់តាំងខ្លួនជាមេចាត់តាំងរដ្ឋបាលអាមេរិក = បែបបានតែនិយាយអត់ដឹងខ្យល់ទេមើលទៅ?
៩- សេង សារី តាំងខ្លួនឯងជាអ្នកវិភាគគ្មាននរណាតែងតាំងប្ញចាត់តាំង សេង សារីទេ = បើមិនតាំងខ្លួនឯង មានការងារឯណាធ្វើ?
១០- ការនិយាយវិភាគតាមព្រៃតាមផ្សៃគ្មានការទទួលខុសត្រូវទេ = គឺចេះតែនិយាយនណាស្តាប់ឬមិនស្តាប់ក៏មិនខាតមិនចំណេញទេ? ៕
ដោយ ៖ សុខ ឥសាន










