ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតកំពុងឈប់ស្តុបរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសម្នាក់បានបើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងទាំងស្ថានភាពស្រវឹងក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀតម៉ាក Lexus LX470 កំពុងតែឈប់រងចាំស្តុបក្រហមចំពីក្រោយយ៉ាងពេញទំហឹងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៨:៤០នាទីយប់ថ្ងៃទី១២ខែមករា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៦A ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus LX470ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2L-4442 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីត្បូងទៅជើងលុះពេលជិះមកដល់ចំណុចកើតហេតុបានឈប់រងចាំស្តុបផ្លូវបំបែកវិមានឈ្នះ ឈ្នះ ភ្លាមនោះដែរស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2AP-5947 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីត្បូងទៅជើងទាំងស្ថានភាពស្រវឹងក៏ជ្រុលទៅបុកពីក្រោយ រថយន្តLexus LX470យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរសមត្ថកិច្ចឃាត់អោយម្ចាស់រថយន្តទាំងសងខាងដោះស្រាយគ្នានៅកន្លែងកើតហេតុ។

...

ក្រោយកើតហេតុ​ ដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ខណ្ឌជ្រោយចង្វារឲ្យចុះមកធ្វើការវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print