រុស្ស៊ីបាញ់មីស៊ីលបាលីស្ទីកចំនួន ២០ គ្រាប់ ដែលជាការវាយប្រហារដ៏ខ្លាំងក្លាបំផុតលើអ៊ុយក្រែនចាប់តាំងពីដើមឆ្នាំមក

ចែករំលែក៖

រុស្ស៊ីត្រូវបានចោទប្រកាន់ពីបទធ្វើការវាយប្រហារដ៏ខ្លាំងក្លាបំផុតរបស់ខ្លួនលើអ៊ុយក្រែនចាប់តាំងពីដើមឆ្នាំមក នៅព្រឹកថ្ងៃទី ១៣ ខែមករា ដោយបានសម្លាប់មនុស្ស ៤ នាក់នៅទីក្រុង Kharkiv និងបំផ្លាញអគារជាច្រើន។

យោងតាម Reuters បានផ្សាយថា រុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទីកប្រមាណ ២០ គ្រាប់ទៅលើអ៊ុយក្រែនក្នុងរយៈពេលមួយម៉ោងនៅព្រឹកថ្ងៃទី ១៣ ខែមករា។ នេះត្រូវបានចាត់ទុកថាជាការវាយប្រហារធំបំផុតចាប់តាំងពីដើមឆ្នាំមក។
ក្រុមហ៊ុនប្រតិបត្តិករនៃបណ្តាញផ្គត់ផ្គង់ថាមពលរបស់អ៊ុយក្រែន Ukrenergo បាននិយាយថា ការកាត់ផ្តាច់ថាមពលជាបន្ទាន់ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងកៀវ ដោយសារហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បានរងការខូចខាត បន្ទាប់ពីអ្វីដែលប្រធានរដ្ឋបាលយោធារបស់ទីក្រុង លោក Tymur Tkachenko បានពិពណ៌នាថា ជាការវាយប្រហារមីស៉ីលមានរយៈពេលខ្លីប៉ុន្តែដ៏ខ្លាំងមួយ មកលើអ៊ុយក្រែន។ ទីក្រុង Kharkiv ក៏បានស្ថិតក្រោមការវាយប្រហាររបស់រុស្ស៉ីផងដែរ ដោយមនុស្ស៤នាក់បានស្លាប់ និង៦នាក់ទៀតបានរងរបួស ហើយអគារមួយចំនួន បានរងការបំផ្លិចបំផ្លាញ និងឆាបឆេះនៅទីនោះ។ រីឯនៅទីក្រុង២ទៀត គឺ Odesa និង Kryvyi Rih ក៏មានមនុស្សរបួស និងអគាររងការខូចខាតដូចគ្នា។
រុស្ស៉ីបានវាយប្រហារម្តងហើយម្តងទៀត ដោយកំណត់គោលដៅលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយប្រើប្រាស់យន្តហោះដ្រូននិងមីស៉ីល ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់ខ្លួន បានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីបង្កការំខានចំពោះការផ្គត់ផ្គង់អគ្គិសនីនិងកម្តៅ អំឡុងរដូវរងា ស្របពេលដែលសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន កាន់តែពិបាកទៅៗក្នុងការបាញ់ស្ទាក់៕

...

រូប​ថត​: tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print