Michael Carrick បានយល់ព្រមក្លាយជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Manchester United ហើយអតីតជំនួយការគ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Steve Hollandននឹងក្លាយជាជំនួយការរបស់គាត់។
ចំណែកJonathan Woodgate, Jonny Evans និង Travis Binnion ក៏នឹងក្លាយជាផ្នែកមួយនៃក្រុមបុគ្គលិករបស់ Carrick ផងដែរ។
អតីតខ្សែបម្រើរបស់Man United និងអង់គ្លេស លោក Carrick បានយល់ព្រមលើកិច្ចព្រមព្រៀងដឹកនាំបិសាចក្រហមរហូតដល់ចប់រដូវកាលកាលពីយប់ថ្ងៃចន្ទហើយការប្រកាសផ្លូវការធ្វើឡើងនៅថ្ងៃអង្គារនៅពេលដែលឯកសារចាំបាច់ត្រូវបានរងចាំការចុះហត្ថលេខា។
Man United បានបណ្តេញលោក Ruben Amorim បន្ទាប់ពីដឹកនាំបានរយៈពេល 14 ខែនៅថ្ងៃទី 5 ខែមករា ហើយលោក Darren Fletcher បានចូលកាន់តំណែងជាគ្រូបង្វឹកចាំផ្ទះសម្រាប់ការប្រកួតចំនួនពីរ។ លោកCarrick នឹងត្រូវចូលរួមដឹកនាំក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ជាមួយក្រុមខ្លាំង Manchester City នៅទឹកដី Old Trafford។
គ្រូបង្វឹកវ័យ 44 ឆ្នាំរូបនេះធ្លាប់ដឹកនាំការប្រកួតចំនួន 3 ប្រកួតក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ United បន្ទាប់ពីការបណ្តេញចេញរបស់លោក Ole Gunnar Solskjaer ក្នុងឆ្នាំ 2021 ។
ចំណែកលោកSteve Hollandបានធ្វើការក្រោមការដឹកនាំរបស់លោក Gareth Southgate នៅពេលដែលអង់គ្លេសបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4 នៅ World Cup ឆ្នាំ 2018 និងបានជាប់ចំណាត់ថ្នាក់រងជើងឯកនៅ Euro 2021 និង 2024 ។
គាត់បានចំណាយពេលជាច្រើនឆ្នាំជាមួយ Chelsea ជាកន្លែងដែលគាត់ទទួលបានភាពជោគជ័យដ៏ធំនៅក្រោមអ្នកគ្រប់គ្រងមួយចំនួនដូចជាJose Mourinho, Antonio Conte និង Rafael Benitez៕










