ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Joao Cancelo បានត្រលប់មក Barcelona វិញហើយ បន្ទាប់ពីម្ចាស់ជើងឯកអេស្ប៉ាញបានចុះហត្ថលេខាលើកីឡាករវ័យ 31 ឆ្នាំក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹប Al-Hilal របស់អារ៉ាប៊ីសាអូឌីតសម្រាប់រយៈពេលនៅសល់ក្នុងរដូវកាលនេះ។
Cancelo ធ្លាប់ចំណាយពេលមួយឆ្នាំនៅ Barcelona ដោយផ្លាស់ចេញពី Manchester City ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងឆ្នាំ 2023 ដោយបង្ហាញខ្លួនក្នុងការប្រកួតនៅអេស្ប៉ាញ LaLiga ចំនួន 32ដង។ ក្រោយឈ្នះជើងឯកអង់គ្លេស Premier League បីដងគាត់បានបានចូលរួមជាមួយ Al-Hilal ក្នុងខែសីហា ឆ្នាំ 2024ក្នុងតម្លៃ21.2លានផោន។
ប៉ុន្តែបន្ទាប់ពីយុទ្ធនាការពេញមួយរដូវកាលនៅអាស៊ី ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ គ្រោងនឹងវិលត្រឡប់ទៅកាន់ទ្វីបអឺរ៉ុបវិញ ដោយបានបង្ហាញខ្លួនត្រឹមតែពីរលើកសម្រាប់ក្រុម Al-Hilal នៅរដូវកាលនេះ។
ដោយសាររបួសសរសៃពួរពីរដង Canceloបានសម្រាកព្យាបាល អស់រយៈពេលជាងពីរខែកាលពីឆ្នាំមុន ប៉ុន្តែគាត់បានត្រលប់មកវិញទាន់ពេលសម្រាប់ការប្រកួត Club World Cup ជាកន្លែងដែលគាត់បានដើរតួយ៉ាងសំខាន់ជាមួយនឹងការបញ្ជូនបាល់ជំនួយនៅពេលដែល Al-Hilal បានផ្តួលក្រុម Manchester City 4-3 ក្នុងជុំទី 16 ។គាត់ជាផ្នែកមួយនៃក្រុមព័រទុយហ្គាល់ដែលបានឈ្នះពានរង្វាន់ Nations League ក្នុងឆ្នាំ 2018-19 ស៊ុតបញ្ចូលទីបានពីរគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួនពីរក្នុងយុទ្ធនាការដ៏ជោគជ័យរបស់ប្រទេសព័រទុយហ្គាល់ដើម្បីមានសិទ្ធិសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំនេះនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។
Barcelona នឹងប្រកួតជាមួយក្រុម Racing de Santander ក្នុងពានរង្វាន់ Copa del Rey នៅថ្ងៃព្រហស្បតិ៍ មុនពេលទៅជួបក្រុម Real Sociedad នៅ La Liga នៅថ្ងៃអាទិត្យ៕










