អន្តរជាតិ ៖ អ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានទទួលដំណឹងនៅថ្ងៃទី១៣ខែមករាតាមម៉ោងក្នុងតំបន់ឱ្យដឹងថា លោកស្រី Delcy Rodriguezប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡាមានផែនការចាត់បញ្ជូនបេសកជនពិសេសឱ្យទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅមុនថ្ងៃទី១៥ខែមករានេះ ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក។
ប្រភពព័ត៌មានបានទម្លាយឱ្យដឹងថា លោកFelix Plasenciaប្រធានគណៈប្រតិភូបេសកជនវ៉េណេស៊ុយអេឡាប្រចាំអង់គ្លេស និងជាអតីតរដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា មានផែនការទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកតាមការចាត់ចែងរបស់លោកស្រី Delcy Rodriguezប្រធានាធិបតីស្តីទី ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣ ខែមករា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារដោយយោធាក្នុងទ្រង់ទ្រាយធំទៅលើប្រទេសវ៉េណេស៊ុយអេឡា ហើយបានចាប់ខ្លួនប្រធានាធិបតីលោកMaduro និងភរិយាដោយបង្ខំ និងនាំខ្លួនទៅកាន់សហរដ្ឋអាមេរិក។ ប្រតិបត្តិការយោធានេះបានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ១០០នាក់៕
ប្រភព ៖ (CCFR)










