ខេត្តស្វាយរៀង៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់ សាធារណជន បងប្អូនប្រជាពលរដ្ឋ និស្សិត សិស្សានុសិស្ស ព្រមទាំង ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ មេត្តាជ្រាបថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង នឹងបើកឱ្យមានការចូលទស្សនា វត្ថុបុរាណ នៅក្នុងសារមន្ទីរខេត្ត ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង ដើម្បី ស្វែងយល់ពី ទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងប្រវត្តិសាស្ត្រក្នុងខេត្តស្វាយរៀង។
ចំពោះការចូល ទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ពេលព្រឹក៖ ចាប់ពីម៉ោង ៧និង០០ ដល់ ម៉ោង ១១និង៣០នាទីព្រឹក
ពេលរសៀល៖ ចាប់ពីម៉ោង ២និង០០ ដល់ ម៉ោង ៥និង៣០នាទីល្ងាច
សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជន បងប្អូនប្រជាពលរដ្ឋ និស្សិត សិស្សានុសិស្ស ព្រមទាំង ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។










