តើម្ចាស់ផ្ទះម៉ារ៉ុក អាចលើកពានជាលើកដំបូងក្នុងរយៈពេល50ឆ្នាំបានទេពេលប៉ះសេណេហ្គាល់វគ្គផ្តាច់ព្រ័ត្រ?

ចែករំលែក៖

អ្នកចាំទីYassine Bounou បានសង្គ្រោះបាល់ប៉េណាល់ទីចំនួនពីរ ហើយ កីឡាករ Youssef En-Nesyri បានស៊ុតបាល់បញ្ចូលទីបានសម្រេច ខណៈដែលម្ចាស់ផ្ទះម៉ារ៉ុកបានទទួលជ័យជម្នះក្នុងលទ្ធផល 4-2 លើក្រុមនីហ្សេរីយ៉ាដោយការស៊ុតបាល់កាត់សេចក្តី11ម៉ែត្រ បន្ទាប់ពីពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ 0-0 ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Africa Cup of Nations ក្នុងទីក្រុង Rabat កាលពីថ្ងៃពុធ។

ម៉ារ៉ុក ដែលស្វែងរកជើងឯកទ្វីបអាហ្រ្វិកលើកដំបូងរបស់ពួកគេក្នុងរយៈពេល 50 ឆ្នាំ នឹងត្រូវប្រឈមមុខនឹងក្រុមម្ចាស់ជើងឯកឆ្នាំ 2021 សេណេហ្គាល់ ក្នុងការប្រកួតវគ្គផ្តាច់ព័្រត្រនៅថ្ងៃអាទិត្យក្នុងទីក្រុង Rabat ខណៈដែលនីហ្សេរីយ៉ាត្រូវជួបអេហ្ស៊ីបក្នុងការប្រកួតយកចំណាត់ថ្នាក់លេខ 3 មួយថ្ងៃមុន។

ម្ចាស់ផ្ទះនៅសល់មួយជំហានទៀតដើម្បីឈ្នះជើងឯកទ្វីបអាហ្រិ្វកលើកទីមួយបើគិតចាប់តាំងពីឆ្នាំ 1976 ប៉ុន្តែការប្រកួតប្រជែងដ៏ធំបំផុតរបស់ពួកគេកំពុងរង់ចាំក្រុមសេណេហ្គាល់ដែលមានទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ដោយបានយកឈ្នះអេហ្ស៊ីប 1-0 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទីក្រុង Tangier កាលពីថ្ងៃពុធ។

ឥឡូវនេះ ម៉ារ៉ុក មិនស្គាល់ចាញ់សោះក្នុងចំណោម 26 ប្រកួតចុងក្រោយរបស់ពួកគេ។

...

អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ស្តេច Mohammed VI បានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅក្នុងវិស័យបាល់ទាត់ម៉ារ៉ុក ដោយប្រើវាជាឧបករណ៍សម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងសង្គម។ ពួកគេបានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ដោយក្លាយជាប្រទេសអាហ្វ្រិកដំបូងគេដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup នៅកាតាឆ្នាំ 2022ហើយ ការក្លាយជាម្ចាស់ជើងឯកទ្វីបអាហ្រ្វិកឆ្នាំនេះគឺជាបំណែកធំមួយទៀតដែលទទួលបានពីការវិនិយោគដ៏ច្រើននោះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print