ខ្សែបម្រើអន្តរជាតិអង់គ្លេស Conor Gallagher បានចុះហត្ថលេខាលើ កិច្ចសន្យារយៈពេលវែងមកលេងជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur ដោយផ្លាស់ចេញពីក្លឹប Atletico Madrid របស់អេស្ប៉ាញ។
កីឡាករវ័យ 25 ឆ្នាំដែលបានចូលរួមជាមួយក្រុមនៅអេស្ប៉ាញដោយចាកចេញពីតោខៀវ Chelsea ក្នុងឆ្នាំ 2024 បានបង្ហាញខ្លួនចំនួនតែ 4 ដងប៉ុណ្ណោះនៅ LaLiga នៅរដូវកាលនេះ។
Spurs និង Atletico បានយល់ព្រមលើតម្លៃផ្ទេរប្រហែល 34.6 លានផោន (46.60 លានដុល្លារ) នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស។
Gallagher ដែលនឹងសង្ឃឹមថាការវិលត្រឡប់ទៅកាន់ Premier League នឹងជំរុញឱកាសរបស់គាត់ក្នុងការជាប់ក្រុមជម្រើសជាតិអង់គ្លេសក្នុង World Cup បាននិយាយថា “ខ្ញុំពិតជារីករាយ និងរំភើបណាស់ដែលបាននៅទីនេះ ដោយបានបោះជំហានបន្ទាប់មួយទៀតក្នុងអាជីពរបស់ខ្ញុំនៅជាមួយក្លឹបដ៏អស្ចារ្យមួយ”។
សម្ពាធកំពុងកើនឡើងលើអ្នកចាត់ការ Thomas Frank ជាមួយនឹងក្រុម Tottenham ដោយសារពួកគេឈ្នះមួយដងគត់ក្នុងចំណោមប្រាំពីរប្រកួតចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់។ បញ្ហាបន្ថែមរបស់ពួកគេនោះគឺ ខ្សែប្រយុទ្ធ Mohammed Kudus បានរងរបួស 4 ដងដែលធ្វើឱ្យគាត់អវត្តមានរហូតដល់ខែមេសា ខណៈដែលខ្សែបម្រើ Lucas Bergvall និង Rodrigo Bentancur ក៏ត្រូវបានអវត្តមានដោយសាររបួសផងដែរ។
ខ្សែប្រយុទ្ធ Richarlison ក៏អាចអវត្តមានដែលទំនងជាមានបញ្ហាសរសៃពួរក្នុងការចាញ់ក្រុម Aston Villa ២-១ កាលពីថ្ងៃសៅរ៍សប្តាសប្តាហ៍មុនពេលក្រុមTottenham ធ្លាក់ចេញ ពី FA Cup៕










