ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- សំដីសន្យារបស់អនុទីនមកលើកម្ពុជា = គឺជាការប្រមាថដោយចំហរមកលើកម្ពុជានិងមានបំណងឈ្លានពានកម្ពុជាថែមទៀត?
២- នៅក្នុងសង្គមប្រជាធិបតេយ្យសេរីមិនដែកមានអ្នកស្រឡាញ់ទាំងអស់និងអ្នកស្អប់ទាំងអស់ដែរ = តែគេយកភាពច្រើនជាបានការ ។
៣- ទោះអាទិទេព ព្រះពុទ្ធ មហាត្មះគន្ធី ឡេនីន ម៉ៅឆេទុង = ក៏មិនមានអ្នកស្រឡាញ់ចូលចិត្ត១០០%ដែរ តែងតែមានអ្នកមួយចំនួនតូចមិនចូលចិត្ត?
៤- អញ្ចឹងទើបគេរៀបចំឲ្យមានការបោះឆ្នោតសម្តែងមតិដោយសេរី = នៅប្រទេសខ្លះលើសតែមួយសម្លេងឆ្នោតក៏ឈ្នះដែរ ឯនៅប្រទេសនានាទៀតលុះត្រាតែលើសគេយ៉ាងតិចប៉ុន្មាន%ទើបគេឲ្យឈ្នះ។
៥- តាមការស្ទង់មតិអនុទិនធ្លាក់ប្រជាប្រិយមកទាបជាងគេ = ហេតុនេះទើបអនុទិនយកសតិរើសអើងជាតិសាសន៍ជាមួយកម្ពុជាមកឃោសនានឹកថានឹងបានឈ្នះឆ្នោត ដេកចាំទៅអាមេឧក្រឹដ្ឋកម្មឆបោកឆ្លងដែន?
៦- ជាការឆោតល្ងង់បំផុតដែលអានុទិនយកប្រធានបទរើសអើងជាមួយខ្មែរមកឃោសនា = សតិអារម្មណ៍បង្ករសង្គ្រាមមិនអាចបានសន្លឹកឆ្នោតទេ?
៧- ទោះបើជនជាតិសៀមមួយចំនួនមើលងាយខ្មែរ = តែប្រជាជនសៀមមួយចំនួនធំនៅទូទាំងប្រទសសៀមមិនចង់បានសង្គ្រាមទេ?
៨- ម៉្យាងទៀតប្រជាជនសៀមមួយចំនួនធំមិនភ្លេចប្រវត្តិសាស្ត្រទេ = ពួកគេយល់ដឹងពីកំណើតរបស់ពួកគេនិងការវិវត្តរបស់ពួកគេទើបមកដល់ថ្ងៃនេះ?
៩- អនុទិនជាមនុស្សភ្លេចកំណើតមិនដែលឈ្នះការបោះឆ្នោតទេតាំងអាណត្តិមុនមកម៉្លេះ = បរាជ័យទៅអាឥតកំណើត?
១០- បញ្ហាទឹកដីខ្មែរដែលសៀមរំលោភយកដោយប្រើកម្លាំងគឺជារឿងខុសច្បាប់ = ដូច្នេះសៀមត្រូវតែសងមកឲ្យខ្មែរវិញជាដាច់ខាត? ខ្មែរអត់សុំសៀមទេ៕
ដោយ ៖ សុខ ឥសាន










