សង្ស័យស្រវឹងស្រា នារីម្នាក់បានបេីក រថយន្តមួយគ្រឿងម៉ាក Jeep បុករះបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖  នារីម្នាក់សង្ស័យស្រវឹងស្រា
បានបេីករថយន្តមួយគ្រឿងម៉ាក Jeep  បុករះចូលផ្ទះប្រជាពលរដ្ឋ ហើយទៅបុកបាក់រលំបង្គោលភ្លើងបំភ្លឺផ្លូវអស់មួយដើមនិងផ្លាកសញ្ញាចរាចរណ៍ព្រមទាំងរថយន្តមួយគ្រឿងទៀត។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង ១២:៥០នាទីយប់រំលងអធ្រាត្រឈាន ចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ស្ថិត នៅតាមបណ្តោយផ្លូវជាតលេខ 5 ក្នុង សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មាននារីម្នាក់បានបេីក រថយន្តមួយគ្រឿងម៉ាក Jeep ពាក់ផ្លាកលេខភ្នំពេញ 2CE-9282 បុករះចូល ផ្ទះប្រជាពលរដ្ឋបណ្តាលអោយរងការ ខូចខាតសម្ភារៈមួយចំនួនធំ និងបណ្ដាលអោយបាក់រលំបង្គោលភ្លើងបំភ្លឺផ្លូវអស់មួយដើមនិងផ្លាកសញ្ញាចរាចរណ៍ព្រមទាំងរថយន្តមួយគ្រឿង ទៀតរងការខូចខាតផងដែរ តែសំណាងល្អមិនបណ្ដាលអោយមានមនុស្សរងរបួស។

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះមកដល់ទីតាំងខាងលេីដេីម្បីធ្វើការវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print