សមត្ថកិច្ចចុះបង្ក្រាបករណីនាំពលករទៅប្រទេសថៃ ឃាត់ខ្លួនមេខ្យល់ម្នាក់ ពលករខ្មែរ៥នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបបទល្មើសលួចនាំពលករខ្មែរឆ្លងដែនទៅប្រទេសថៃ ដោយឃាត់ខ្លួនមេខ្យល់បានម្នាក់និងពលករចំនួន ៥នាក់យកទៅអនុវត្តតាមនីតិវិធី។
ប្រតិបត្តិការនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានធ្វើនៅវេលាទៀបភ្លឺម្សិលមិញដោយបានស្រាវជ្រាវនិងចុះបង្ក្រាបករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់មួយករណីឋិតនៅត្រង់កំណាត់ផ្លូវជាតិលេខ៥៩A ក្នុងភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

វត្ថុតាងដែលដកហូតបានមានរថយន្តកាមរី ស៊េរីឆ្នាំ១៩៩៥ ពណ៌ខៀវចាស់មួយគ្រឿង ពាក់ស្លាកលេខ សៀមរាប ៣A-៥៥៣៩។
ជនសង្ស័យជាមេខ្យល់មានឈ្មោះសាវី បូរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកបើកបររថយន្ត និងបក្សពួកម្នាក់ទៀតបានរត់គេចខ្លួន។ ចំណែកឯពលករដែលឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃសរុបចំនួន៥នាក់ ស្រី ០៣នាក់។

ជនសង្ស័យជាមួយនឹងវត្ថុតាង ចំពោះមុខត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅអនុវត្តតាមនីតិវិធី រីឯពលករទាំង៥នាក់សមត្ថកិច្ចបានធ្វើការអប់រំណែនាំ រួចអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print