សមត្ថកិច្ចខេត្តព្រះសីហនុបំបែកសំណុំរឿងជនជាតិចិនសម្លាប់សង្សារជាជនជាតិវៀតណាម បណ្តាលឲ្យជនរងគ្រោះស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ: សមត្ថកិច្ចខេត្តព្រះសីហនុបំបែកសំណុំរឿងករណីជនជាតិចិនសម្លាប់សង្សារជាជនជាតិវៀតណាម បណ្តាលឲ្យជនរងគ្រោះស្លាប់។

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលព័ត៌មានអំពីករណីនារីជនជាតិវៀតណាមម្នាក់ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។
ក្រោយទទួលព័ត៌មានភ្លាម តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចុះទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីពិនិត្យសាកសព និងធ្វើការស្រាវជ្រាវ ដោយសនិដ្ឋានថា ជាករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យជនរងគ្រោះស្លាប់ និងបានកំណត់មុខសញ្ញាជនសង្ស័យ ។
ជនរងគ្រោះភេទស្រី កើតឆ្នាំ២០០០ ជនជាតិវៀតណាម
ជនសង្ស័យ មានឈ្មោះ ZHENG ZI CHAO ភេទប្រុស កើតឆ្នាំ១៩៩៨ ជនជាតិចិន
មូលហេតុករណីនេះ កើតចេញពីជម្លោះរវាងជនសង្ស័យ និងជនរងគ្រោះ ដែលជាសង្សាគ្នា បណ្តាលឲ្យជនសង្ស័យប្រើអំពើហិង្សា ។
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យបានស្ម័គ្រចិត្តប្រគល់ខ្លួនឲ្យសមត្ថកិច្ច ក្រោយគេចខ្លួនទៅប្រទេសវៀតណាម ហើយបានវិលត្រឡប់ចូលកម្ពុជាវិញតាមច្រកខេត្តស្វាយរៀង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print