លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- អាទាស់ថានៅស្រុកខ្មែរមានច្បាប់តែមិនអនុវត្ត ចឹងបានជាគេនិយាយអីចាប់ដាក់គុកអត់បានទេ = បើនៅសៀមនិយាយប៉ះស្តេចតែមួយម៉ាត់គុក១៥ឆ្នាំ នេះបានថាសៀមគោរពច្បាប់?
២- ម៉េចបានជាដឹងថាចិនយក ចេន ហ្ស៊ី ទៅដើម្បីបំបាត់មាត់និងភ័ស្តុតាង = បើដឹងចឹងមានតែអាអ្នកដឹងនឹងជាបក្សពួក ចេន ហ្ស៊ី?
៣- អាទាស់ថាទុកឲ្យសហរដ្ឋអាមេរិកធ្វើកិច្ចការណ៍ ចេន ហ្ស៊ី = អីក៏សំដីធំម៉្លេះអាទាស់ គ្រាន់តែខ្ញុំកញ្ជះគេសោះ។
៤- ចោរសៀមបាននិយាយថានៅលើលោកនេះអត់មានរបស់ហ្វ្រីទេ = ដីប៉ុន្មានដុំរបស់ខ្មែរដែលវាកំពុងកាន់កាប់គឺបានមកដោយសារវាវ៉ៃយកពីខ្មែរ បើខ្មែរចង់បានវិញទៅវ៉ៃយកពីវាវិញទៅ?
៥- កុំបន្ទោសគេថាបោកខ្លួន = បើខ្លួនមិនល្ងង់ទេអត់នរណាបោកបានទេ។
៦- មកពីល្ងង់និងលោភលន់ទើបចាញ់បោកគេ = បើឆ្លាតនិងមិនលោភលន់ មិនចាញ់បោកគេទេ។
៧- រាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោតតាមឆន្ទៈប្រជាជនកម្ពុជាមិនខ្វល់នឹងពាក្យនិយាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ប្ញរបស់ដែលហៅថារដ្ឋាភិបាលក្រៅប្រទេសទេ =ព្រោះមតិយោបល់ពួកនេះគ្មានតម្លៃឡើយ?
៨- ការនិយាយតាមហ្វេសប៊ុក តាមយូធូបចាត់ទុកជាមតិក្រៅផ្លូវការយកជាការមិនបានទេ = ការបញ្ចេញមតិជាឯកជនប្ញក្រុមក្រៅច្បាប់ចាត់ទុកជាសិទ្ធិបញ្ចេញមតិ?
៩- អាទាស់ថារាជរដ្ឋាភិបាលកម្ពុជាវ៉ៃក្បាលប្រជាជនកម្ពុជារាល់ថ្ងៃ = បើប្រជាជនកម្ពុជាត្រូវគេវ៉ៃក្បាលប្រជាជននឹងមិនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទេ?
១០- និយាយថាព្រះមហាក្សត្រខ្មែរមិនស្រឡាញ់ប្រជារាស្ត្រព្រះអង្គ ហើយទៅសាកសួរសុខទុក្ខអ្នកជម្ងឺសម្រាកនៅពេទ្យព្រះភ័ក្ត្រសិប្បនិន្មិត = គឺជាការប្រមាថព្រមហាក្សត្រដោយព្រហើនបំផុត? ៕

...

ដោយ ៖ សុខ ឥសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print