Dembeleស៊ុតបញ្ចូលទីពីរគ្រាប់ជួយParis St-GermainមកឈរលេខមួយនៅបារាំងLigue 1វិញ

ចែករំលែក៖

Ousmane Dembele រកបានពីរគ្រាប់ ខណៈដែល Paris St-Germain បានត្រលប់ទៅកំពូលតារាង Ligue 1 ជាមួយនឹងជ័យជម្នះ3-0 លើក្រុម Lille ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានបើកការស៊ុតបញ្ចូលទីនៅដើមដំបូងជាមួយនឹងការវាយសម្រុកយ៉ាងល្អក្នុងតង់ទក្នុងតង់ទីនៅត្រឹមនាទីទី13 ហើយ Dembele រកបានមួយគ្រាប់ដ៏អស្ចារ្យនៅឯ កីឡាដ្ឋាន Parc des Princes នៅនាទទី64។ Bradley Barcola បានបន្ថែមមួយគ្រាប់ទីបីក្នុងម៉ោងបន្ថែមចុងក្រោយ ។

គ្រូបង្វឹក PSG លោក Luis Enrique បាននិយាយថា ទោះបីជា Dembele បង្ហាញសមត្ថភាពវាយប្រយុទ្ធយ៉ាងល្អក៏ដោយ គាត់នៅតែត្រូវការកែលម្អការលេងផ្នែកផ្សេងៗទៀត។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញនេះថ្លែងថា ” មនុស្សទាំងអស់អាចនិយាយថា Ousmane គឺជាកីឡាករល្អបំផុត ប៉ុន្តែសម្រាប់ខ្ញុំ មិនទាន់ទេ ព្រោះយើងនៅតែចង់ឃើញ Ousmane ក្នុងសភាពល្អបំផុតផ្នែកការពារ។ ព្រោះយើងត្រូវការកីឡាករដូចគាត់ ដែលមានមនសិការផ្នែកការពារ។ គាត់បានបង្ហាញវាកាលពីឆ្នាំមុន ហើយឆ្នាំនេះ គាត់ត្រូវបន្តធ្វើដូច្នោះ”។

...

PSG បច្ចុប្បន្នមានពិន្ទុលើស Lens ចំនួន 2 ពិន្ទុ ខណៈ Lens អាចវិលត្រឡប់ទៅកំពូលតារាង Ligue 1 វិញ ប្រសិនបើពួកគេឈ្នះ Auxerre នៅថ្ងៃសៅរ៍នេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print