ភ្នំពេញ , មេធាវីសម្រួលឱ្យត្រូវគ្នាបាន ឬជនរងគ្រោះទទួលយកសំណងរដ្ឋប្បវេណី ។ ដោយឡែកសកម្មភាពប្រព្រឹត្តរបស់ជនល្មើស ឬជនបង្ក ជាបទល្មើសព្រហ្មទណ្ឌ ដូច្នេះមន្ត្រីនគរបាលយុត្តិធម៌មានសិទ្ធឃាត់ខ្លួនក្នុងរយៈពេល៧ថ្ងៃចាប់ពីម៉ោងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ ស្តាប់ចម្លើយ ធ្វើសេចក្តីសន្និដ្ឋានបញ្ជូនទៅកាន់អយ្យការ ពីព្រោះថា មានតែព្រះរាជអាជ្ញាទេ ដែលរំលត់បណ្តឹងអាជ្ញាបាន ។
រឿងនេះបើត្រូវគ្នា ក៏សមត្ថកិច្ចឃាត់ខ្លួនជនបង្ក ហើយព្រះរាជអាជ្ញា ក៏សម្របសម្រួលនីតិវិធីឱ្យមន្រ្តីនគរបាលយុត្តិធម៌ ! កុំយកទម្លាប់មកប្រើដើម្បីរួចខ្លួន ខណះប្រទេសយើងគ្រប់គ្រងដោយច្បាប់ ! ជនប្រព្រឹត្តបទល្មើសក្នុងរឿងព្រហ្មទណ្ឌ បំផ្លិចបំផ្លាញ វាយទាត់ ធាក់រថយន្ត ជនរងគ្រោះ គឺជារឿងព្រហ្មទណ្ឌ មិនអាចធ្វើការសម្របសម្រួលបានឡើយ មានតែតំណាងអយ្យការប៉ុណ្ណោះ ដែលអាចធ្វើការពិចារណា វិនិច្ឆ័យ ថ្លឹងថ្លែង លើទំហំបទល្មើស ដើម្បីរំលត់បណ្ដឹងអាជ្ញា ។ ផ្ទុយទៅវិញ បើជនបង្ក ត្រូវបានរួចផុតពីសំណាញ់ច្បាប់ ត្រឹមតែមេធាវីធ្វើការសម្របសម្រួល ឬក៏ទទួលយកនូវសំណងរដ្ឋប្បវេណី មិនមែនជារឿងស្របច្បាប់នោះឡើយ។
សូមបញ្ជាក់ថា, ខ្លាំងមែនៗ! បុរសម្នាក់បេីករថយន្ដ LEXUS ពាក់ផ្លាកលេខ ភ្នំពេញ 2AV-8878 បានបុករថយន្ដ LEXUS CT200h ពាក់ផ្លាកលេខ ភ្នំពេញ 2CG-4341 បណ្ដាលឲ្យរងការខូចខាតហេីយដេញវាយម្ចាស់LEXUS CT200h និងហក់ទៅធាក់រថយន្ដបន្ថែមទៀត មុនបេីករត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សង្ឃឹមថា សមត្ថកិច្ចនឹងតាមស្រាវជ្រាវរកឲ្យឃើញជនម្នាក់នេះ មកទទួលខុសត្រូវចំពោះមុខច្បាប់។
ហើយសូមបងប្អូនដោះស្រាយគ្នា ដោយសន្តិវិធី ចៀសវាងប្រើហិង្សា ដើម្បីឲ្យសង្គមយើងបានសុខ ប៉ុន្តែបុគ្គលបង្កហេតុ គាត់ប្រព្រឹត្តបទល្មើស បំផ្លិចបំផ្លាញទ្រព្យសម្បត្តិជនរងគ្រោះ ដែលប្រឈមមុខ ចំពោះមុខច្បាប់ គប្បីមន្ត្រីនគរបាលយុត្តិធម៌ ឃាត់ខ្លួន ធ្វើកំណត់ហេតុ ស្ដាប់ចម្លើយ បញ្ជូនទៅកាន់តំណាងអយ្យការ ខណៈការប្រព្រឹត្តបទល្មើសនេះ មិនអាចបញ្ចប់ ឬរំលត់បណ្ដឹងអាជ្ញា ត្រឹមការសម្របសម្រួលដោយមេធាវីនោះឡើយ៕
ដោយ , សិលា










