ភ្នំពេញ÷ ផ្ទះប្រជាពលរដ្ឋទុកចោល១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង ៨ និង៥០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅចំណុចដីឡូតិ៍លេខ៧២ ផ្លូវលេខ៦៦២ ក្រុម០១ ភូមិ០១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រេីប្រាស់ទឹកអស់៣ឡាន ស្មើរនឹង១២ម៉ែត្រគូប។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មបេតុង ៣ល្វែង ទំហំ (១៥ម៉ែត្រ x ២៥ម៉ែត្រ) ឆេះខូចខាតសម្ភារៈគំនរសំរាមដែលទុកចោល នឹងពុំបណ្តាលឲ្យឆេះរាលដាល់ដល់អ្នកក្បែរខាងឡើយ ។
ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានសំអាតចប់នៅម៉ោង ៩និង៣០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបាននឹងធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីជនអាណាថា២នាក់ប្តីប្រពន្ធឈ្លោះប្រកែតគ្នាហេីយក៏ដុតផ្ទះដែលទុកចោលបង្កជាអគ្គិភ័យ។ ចំពោះករណីខាងលើនេះ មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕










