គ្រោះថ្នាក់ពីរករណីផ្សេងគ្នាក្នុងថ្ងៃតែមួយធ្វើឲ្យមនុស្ស៣នាក់រងរបួស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្សបីនាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៌ពីរករណីផ្សេងគ្នាក្នុងថ្ងៃតែមួយកាលពីរសៀលថ្ងៃទី១៨ខែមករាឆ្នាំ២០២៦នេះ។
សមត្ថកិច្ចបានប្រាប់ថាករណីទីមួយបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥ត្រង៎ចំណុចផ្លូវបំបែកចូលវត្តអូខៃដនថិតក្នុងភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែត។សមត្ថកិច្ចបន្តថាៈមុនកើតហេតុមានបុរសពីរនាក់ជាជាងសំណង់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាក់ទ្រីមសង់មិនមានស្លាក់លេខពីរទិសខាងលិទៅកើតលុះដល់ចំណុចកើតហេតុមានបុរសម្នាក់ទៀតបើកបរកង់បីពីទិសខាងកើតគេសង្ស័យស្រវឹងស្រាបានបត់ចូលផ្លូវបំបែកមិនមានការបហរុងប្រយត្នក៌ត្រូវបុរសពីរនាក់ជិះបញ្ច្រាស់ទិសបុកបណ្ដាលឲ្យរងរបួសតែម្ដង។តែយ៉ាងណានៅកន្លែងកើតហេតុគេឃើញសមត្ថកិច្ចមកសម្រួលចរាចរណ៌នៗហ្នឹងដឹកអ្នករងរបួសទៅសង្គ្រោះនៅមន្ទីពេទ្យ។
ដោយឡែកករណីទី2=ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បង្ករដោយរថយន្តតាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ 2AW-4857 ប៉ះជាមួយស្កុបពីពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1Q-2768 បណ្តលឲ្យនារីម្នាក់រងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី។
កើតហេតុវេលាម៉ោង៦និង៣៦ល្ងាច ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវបេតុងក្នុងភូមិសាស្ត្រផ្សារកណ្តាល ក្នុងភូមិប្រជាធម្ម ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ចបញ្ជាក់ថាៈនៅកន្លែងកើតហេតុ បានបញ្ជាក់ថារថយន្ត និងម៉ូតូ ជិះបញ្រ្ចាសទិសគ្នា ។ រថយន្តបើកបរដោយជនជាតិចិន ជិះពីទិសលិចមកទិសកើត ចំណែកម៉ូតូជិះពីទិសកើតមកលិច ដល់ចំណុចកើតហេតុរថយន្តវ៉ាជេងចូលគន្លងខាងម៉ូតូ បណ្តាលឲ្យបុកម៉ូតូចំពីមុខ បណ្តាលឲ្យស្ត្រីបើបរម៉ូតូរងរបួសធ្ងន់ ត្រូវបានដឹកទៅ មន្ទីរពេទ្យបង្អែកដីថ្មី ។ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុត្រូវបាន នគរបាលផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែតធ្វើការវាស់វែង នាំយកម៉ូតូនិងរថយន្តទៅធ្វើការដោះស្រាយនៅអធិការដ្ឋានក្រុងប៉ោយប៉ែត៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print