ម៉ូតូសណ្តោងរ៉ឺម៉កនិងរថយន្តបុកគ្នាបណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ស្លាប់និងម្នាក់រងរបួស

ចែករំលែក៖

ខេត្តកំពង់ធំ: យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ថា មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូសណ្តោងរ៉ឺម៉ក បណ្ដាលឲ្យមនុស្សចំនួន ០២នាក់ស្លាប់ (ស្រី ០១) និងបុរស ០១នាក់របួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃម្សិលមិញស្ថិតលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២០៨-២០៩ ក្នុងភូមិនាងនយ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ LX- 9763 មានសណ្តោងរ៉ឺម៉ក បើកបរក្នុងទិសដៅពីជើងទៅត្បូង ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3B-8889 ជារថយន្តក្រុមហ៊ុន ឫទ្ធិមុនី ដឹកអ្នកដំណើរ បើកបរក្នុងទិស ដៅពីជើងទៅត្បូង (អ្នកបើកបរបានគេចខ្លួនបាត់) ។
ការសន្និដ្ឋានៈ អ្នកបើកបររថយន្តបើកបរ មានល្បឿនលឿនបណ្តាលអោយបុកអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយ ដែលកំពុងធ្វើដំណើរស្របទិសគ្នា ។ ចំពោះវត្ថុតាងទាំង២បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង វីឯសាកសពសមត្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារដើម្បីប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី ។
បន្ទាប់ពីកើតហេតុកម្លាំងជំនាញបានចុះមកដល់កន្លែងកើតហេតុដើម្បីសម្រួលចរាចរណ៍ និងបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print