កងរាជអាវុធហត្ថស្រុកសាមគ្គីមុន្នីជ័យ ឃាត់អ្នកញៀនល្បែងសុីសងជល់មាន់៥នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អ្នកញៀនល្បែងជល់មាន់ចំនួន៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកឃាត់ខ្លួននៅ ចំណុចភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ១០ និង ១៩នាទី ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានទទួល ព័ត៌មានថាករណី ជល់មាន់ នៅឃុំព្រៃក្រសាំង ស្រុក សាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។

លុះដល់វេលាម៉ោង១១និង៣០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ និងកម្លាំងខេត្ត ដឹកនាំដោយលោក ជាង រចនា មេបញ្ជាការស្រុក បានធ្វើការចុះបង្រ្កាបករណីសង្វៀនជល់មាន់១កន្លែង នៅចំណុច ភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ជាលទ្ធផលបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៥នាក់

១/ ឈ្មោះ ហេន ហេង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
២/ ឈ្មោះ ធន ទៀង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ រោងចក្រ រស់នៅភូមិក្រាំងក្រូច ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
៣/ ឈ្មោះ លឹម ភារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ រោងចក្រ រស់នៅភូមិទួលកេះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
៤/ ឈ្មោះ រឿន វ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
៥/ ឈ្មោះ ទ្រី វ៉ង់ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

ក្រោយឃាត់ក្រុមអ្នកញៀនល្បែង កម្លាំងជំនាញដកហូតវត្ថុតាងរួមមាន:
+ សង្វៀនជល់មាន់ ចំនួន០១ឈុត
+ មាន់ជល់ ចំនួន០២ក្បាល
+ បង់រំមាន់ មួយចំនួន
+ ទូរស័ព្ទ ចំនួន០៤គ្រឿង
+ ជញ្ជីងសម្រាប់ថ្លឹង ចំនួន០១
+ ម៉ូតូ ចំនួន០៦គ្រឿង
– DreamC125(015) ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ(1D-5462)
– DreamC125(022) ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ(1E-3338)
– DreamC125(018) ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ(1L-8395)
– DreamC125(08) ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ(1E-1308)
– Wave ពណ៍ខ្មៅ ស្លាកលេខ បាត់ដំបង(1G-8083)
– Wave (023) ពណ៌ខ្មៅ ស្លាកលេខ កំពត(1E-0193) ។

...

បច្ចុប្បន្នក្រុមជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print