ភ្នំពេញ : បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី បន្តបន្ទាប់គ្នា ជាច្រើនកន្លែងនិងដកហូត វត្ថុតាងលើសពី ៣០ម៉ឺន គ្រឿង ដែលទើបតែកន្លងទៅបានប៉ុន្មានថ្ងៃចុងក្រោយនេះ ជាថ្មីម្តងទៀតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញលទ្ធផល បង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នា បន្ថែមទៀត ក្រោមប្រតិបត្តិការ រវាង កម្លាំងជំនាញ នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌច្បារអំពៅ, ខណ្ឌទួលគោក, ខណ្ឌឬស្សីកែវ, ខណ្ឌមានជ័យ, ខណ្ឌ៧មករា ដែលទីតាំងទាំងនោះរួមមា ៖ ចំណុចក្បែរវត្តច្បារអំពៅ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ, ចំណុចភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក, ចំណុចភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ, ចំណុចភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និង ស្ថិតក្នុងសង្តាត់ វាលវង់ ខណ្ឌ៧មករា ដោយចាប់យកវត្ថុតាងសរុប ជាង១៣០០គ្រឿង រួមមាន៖ ម៉ាសុីនជក់ចម្រុះម៉ាក ចំនួន ៣៣៤ ម៉ាសុីន ក្បាលជក់ចម្រុះម៉ាក ចំនួន ១០៣០ក្បាល ព្រមទាំង ឃាត់ខ្លួនម្ចាស់ទីតាំង ទាំង៥កន្លែង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ : សិលា









