អាជីវករផ្សារដើមគរ៩០ភាគរយបានឯកភាពប្ដូរទីតាំងទៅលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ លើផ្ទៃដីជាង១០ហិកតានៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ អាជីវករផ្សារដើមគរ ៩០ភាគរយ បានឯកភាពប្ដូរ ទីតាំងមកលក់ នៅផ្សារតាម៉ាប់ព្រែកជ្រៃ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឯកភាពបន្ដគាំទ្រ លើកទឹកចិត្ដ ផ្ដល់អង្ក និងសម្ភារៈបន្ថែម ជូនអាជីវករជាង៣០០នាក់ ដែលស្មាគ្រ័ចិត្ដ មកលក់នៅទីតាំងថ្មីនេះ ដោយលោកចុះមកពិនិត្យ និងធ្វើការសម្របសម្រួលបន្ថែមជាមួយម្ចាស់ផ្សារឯកជន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ មានឈ្មោះថា ផ្សារតាម៉ាប់ព្រែកជ្រៃ ស្ថិតនៅតាម បណ្តោយផ្លូវ២១៧ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដេីម្បីដោះស្រាយកង្វល់មួយចំនួន របស់បងប្អូន ដែលចង់ផ្លាស់ប្ដូរពីការលក់គ្មានសណ្ដាប់ធ្នាប់ នៅលេីដងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ ជុំវិញតំបន់ផ្សារដើមគទៅលក់ដូរនៅទីតាំងនោះវិញ។
ក្នុងឱកាសចុះពិនិត្យផ្ទាល់ នៅទីតាំងជាក់ស្តែងនេះ លោក ឃួង ស្រេង អភិបាល រាជធានិភ្នំពេញ ក៏បានជួប ពិភាក្សាដោយមនោសញ្ចេតនាខ្មែរជួយខ្មែរខ្មែរស្រលាញ់ខ្មែរ ជាមួយម្ចាស់ផ្សារ និងទទួលបានការឯកភាពតាមលក្ខ ខណ្ឌមួយចំនួន ពីអាជ្ញាធរ ម្ចាស់ផ្សារ និងអាជីវករផងដែរ ។ អាជ្ញាធរក៏បានផ្តល់ការធានា ក្នុងការជួយរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធចាំបាច់ មួយចំនួន នៅជុំវិញផ្សារតាម៉ាប់ព្រែកជ្រៃរួមមាន៖ ១.ធ្វើការ ជួសជុលផ្លូវ និងបំពាក់បន្ថែមអំពូលភ្លើងបំភ្លឺផ្លូវ សាធារណៈតាមដងផ្លូវ២១៧ (ផ្លូវចូល) ។ ទី ២.សហការជាមួយម្ចាស់ ផ្សារតំឡើងអំពូលភ្លើងតាមច្រកផ្លូវ ក្នុងបរិវេណផ្សារ។ ទី.៣.ជួយសិក្សាគម្រោងបង្ហូរទឹកកខ្វក់ និងតម្រូវឱ្យម្ចាស់ផ្សារ រៀបចំប្រព័ន្ធលូ ប្រឡាយឱ្យបានត្រឹមត្រូវ ។ ទី ៤.ផ្តល់ការ អនុគ្រោះលេីកលែងថ្លៃចាក់សំរាមនៅទីលានរយៈពេល១ឆ្នាំ ដោយម្ចាស់ផ្សារត្រូវធានាមិនយកកម្រៃអនាម័យ ពីអ្នកលក់ដូរ ។
ដូច្នេះសូម បងប្អូន អាជីវករមេត្តាស្ងប់ចិត្ត និងទទួលយក នូវ ជម្រើសដ៏សមរម្យណាមួយដែលអាជ្ញាធរបានព្យាយាម សម្របសម្រួលជូនហើយ បងប្អូន អាចមានជម្រើសទៅ លក់ដូរនៅទីតាំងផ្សារដេីមគរថ្មី ឬផ្សារតាម៉ាប់ព្រែកជ្រៃក៏ បានប៉ុន្ដែហាមដាច់ខាតមិនត្រូវលក់នៅលេីដងផ្លូវនិង ចិញ្ចើម ផ្លូវសាធារណៈឡេីយ។
លោក ឃួង ស្រេង បន្តទៀតថា៖ អ្វីដែលអាជ្ញាធររាជ ធានីភ្នំពេញចង់បាន គឺអាជីវករទាំងអស់បញ្ឈប់ការលក់ដូរ លេីដងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់និងកកស្ទះចរាចរណ៍បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ១៧លាននាក់។ ដើម្បីបង្កការងារស្រួលដល់បងប្អូនអាជីវករ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ភ្លើងបំភ្លឺសាធារណៈថ្មីចាប់ពីព្រំប្រទល់ខេត្តកណ្តាលរហូត មកដល់ក្នុងផ្សារតាម៉ាប់ព្រែកជ្រៃ ហើយបើកខឿនពុះចែកទ្រូវផ្លូវ២១៧ឱ្យបានធំទូលាយ ហើយណែនាំឱ្យតាម៉ាប់ប្រធានផ្សារចាក់បេតុង ដាក់ថ្មម៉ិចក្នុងផ្សារ។
ប្រធានផ្សារតាម៉ាប់ព្រែកជ្រៃ បានបញ្ជាក់ថា៖ ផ្សារមានផ្ទៃដីជាង១០ហិកតា ដែលអាចទទួលអាជីវករលក់ដូរបានដោយ មានស្តង់អាជីវកម្មបន្លែផ្លែឈើ និងត្រីសាច់បរាប់ពាន់ស្តង់ ដែលអាចឱ្យបងប្អូនអាជីវករលក់ដូរចំពោះបងប្អូនលក់ដាក់កញ្ច្រែង ល្អី ពួកគាត់ក៏អាចមកលក់បាន ដោយមិនតម្រូវឱ្យបង់ថ្លៃនោះទេ ។ ចំណែកបងប្អូនអាជីវករវិញបានសម្តែងនូវក្តីរីករាយនិងកក់ក្តៅយ៉ាងខ្លាំង ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអភិបាលរាជធានី នៅពេលដែលពួកគេសម្រេចចិត្តមកលក់ដូរនៅផ្សារថ្មីនេះ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print