នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម្ភថវិកានិងទឹកត្រចៀកកាំជូនលោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន 

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : លោកឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានចាត់លោកឧត្តមសេនីយ៍ត្រី  រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ រួមទាំងសហការី ចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ មានថវិកាចំនួន២លានរៀលនិងទឹកត្រចៀកកាំជូនដល់លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិនដែលរងរបួសក្នុងសមរភូមិកន្លងមក ហើយកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកឧត្តមសេនីយ៍ស្នងការរងតំណាងលោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យក៏បានពាំនាំការសួរសុខទុក្ខពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិចំពោះលោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ និងបានលើកទឹកចិត្ត និងជូនពរឱ្យឆាប់ជា មានសុខភាពល្អមាំទាំឡើងវិញ ដែលក្នុងខណៈនេះថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខបងប្អូនជានិច្ចនិងយកចិត្តទុកដាក់ខ្ពស់ដល់គ្រប់កងកម្លាំងទាំងអស់ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនគ្រប់គ្នានោះទេ។ ជាមួយគ្នានេះលោក​ឧត្ដមសេនីយ៍​ត្រីស្នងការរងក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យឱ្យជួយមើលថែអ្នកជម្ងឺរូបនេះរហូតដល់ជាសះស្បើយ ។

...

សូមបញ្ជាក់ថា លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួកដែលរងរបួសក្នុងសមរភូមិ និងត្រូវបានទាហានថៃចាប់បានកាលពីថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២៥ កន្លងទៅ ត្រូវបានថៃបញ្ជូនមកវិញនៅថ្ងៃទី២០ ខែមករាឆ្នាំ២០២៦នេះ៕ ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print