កីឡាការិនីAlisha Lehmann ទំនងជាកាត់បន្ថយដំណើរផ្សងព្រេងរបស់នាងនៅក្នុងប្រទេសអ៊ីតាលី ហើយត្រឡប់ទៅលេងនៅក្របខណ្ឌអង់គ្លេស WSL វិញ។
Lehmann អាយុ 26 ឆ្នាំដែលពីមុនត្រូវបានគេដាក់ឈ្មោះថាជា “កីឡាការិនីបាល់ទាត់សិចស៊ីបំផុតរបស់ពិភពលោក” បានផ្លាស់ពីក្លឹប Juventus ទៅកាន់ Como កាលពីខែសីហាឆ្នាំមុន ប៉ុន្តែមិនបានជាប់ជម្រើស11នាក់ដំបូងឡើយក្នុងក្លឹបតូចមួយនៅក្របខណ្ឌ Serie A ។
យោងតាមសារព័ត៌មាន AS ពេលវេលារបស់ Lehmann ជាមួយ ក្លឹប Como ជិតដល់ទីបញ្ចប់ហើយដោយ Leicester City បច្ចុប្បន្នគឺជាអ្នកនាំមុខគេក្នុងការចុះហត្ថលេខានាំកីឡាការិនីអន្តរជាតិស្វីសមកកាន់អង់គ្លេសវិញ។
ដោយត្រូវបានដកចេញពីការប្រកួតជាមួយ Napoli, Fiorentina និង Parma នាងក៏ត្រូវបានកាត់ចេញពីក្រុមផងដែរកាលពីចុងសប្តាហ៍ ហើយនាយកកីឡាត្រូវបានគេរាយការណ៍ថាបានជូនដំណឹងនាងថានាងមិនមែនជាផ្នែកនៃផែនការអនាគតរបស់ Como ទៀតនោះទេ។
Lehmann មិនបានជាប់ជាជម្រើស11នាក់ដំបូងក្នុងការចាប់ផ្តើមមួយប្រកួតសម្រាប់ក្លិបនេះសោះនិងបានបង្ហាញខ្លួនជាកីឡាការិនីជំនួសបានតែបីដងចាប់តាំងពីការចុះហត្ថលេខា។
Lehmann ទទួលបានភាពល្បីល្បាញដ៏ធំសម្បើមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយមានអ្នកតាមដានជាង 17 លាននាក់នៅលើ Instagram៕










