អាជ្ញាធរខេត្ដបន្ទាយមានជ័យ កំពុងបន្ដទទួលខុសត្រូវជីវភាព ជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ឃុំគោករមៀត

ចែករំលែក៖

ភ្នំពេញ៖ ក្នុងស្មារតីយកចិត្តទុកដាក់ ពីជីវភាពរបស់ប្រជា ពលរដ្ឋដែលរងផលប៉ះពាល់ពីបញ្ហាព្រំដែនដោយសារសកម្មភាពទន្ទ្រានឈ្លានពានពីភាគីថៃមកលើដែនអធិប តេយ្យកម្ពុជា លោក កែ សួនសុភាព អភិបាលរងខេត្តបន្ទាយ មានជ័យ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកថ្មពួក បានអញ្ជើញចុះពិនិត្យមើលទីតាំងដាំបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ដល់ពលរដ្ឋ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពក្នុងឃុំគោករមៀត នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ។
នៅក្នុងឱកាសចុះពិនិត្យផ្ទាល់ដល់ទីតាំងដាំដុះបន្លែ ក្បែរជំរំស្នាក់នៅបណ្តោះអាសន្ន លោកអភិបាលរងខេត្ត បានអរគុណចំពោះការព្យាយាមរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រែក្លាយដីទំនេរជុំវិញមណ្ឌលសុវត្ថិភាព ឱ្យទៅជាសួនបន្លែបៃតងធម្មជាតិ។ លោកបានបញ្ជាក់ថា ការដាំដុះបន្លែ បង្ការបន្ថែមនេះ មិនត្រឹមតែជួយផ្គត់ផ្គង់អាហារូបត្ថម្ភប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយបានមួយកម្រិតធំផងដែរ។
លោក កែ សួនសុភាព បានពាំនាំមកនូវការសួរសុខទុក្ខ និងក្តីអាណិតស្រឡាញ់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជូនដល់គ្រួសារនីមួយៗ។ រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ ថ្នាក់ មិនទុកឱ្យបងប្អូននៅឯកោឡើយ។ ការដាំបន្លែធម្មជាតិនៅទីនេះ គឺជាយុទ្ធសាស្ត្រ ស្បៀងនៅក្បែរដៃ ដើម្បីធានាថា បងប្អូនមានអាហារបរិភោគគ្រប់គ្រាន់ និងមានសុខភាពល្អ ក្នុងអំឡុងពេលស្នាក់នៅទីនេះ។ ស្ថានភាពបច្ចុប្បន្ន ដែលប្រជាពលរដ្ឋមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅ ឋានដើមវិញបាន ដោយសារការទន្ទ្រានឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជា។ អាជ្ញាធរខេត្តបន្ទាយ មានជ័យ តែងតែតាមដានយ៉ាងជាប់នូវរាល់ការលំបាករបស់ពលរដ្ឋភៀសសឹក ដោយមិនបង្អង់យូរឡើយ។
ជាមួយគ្នានោះ លោកបានជំរុញការដាំដុះដោយណែនាំឱ្យមន្ត្រីជំនាញកសិកម្មជួយបណ្តុះបណ្តាលបច្ចេកទេសដាំដុះបន្ថែម ដើម្បីឱ្យទិន្នផលខ្ពស់។ ការផ្គត់ផ្គង់ទឹកពិនិត្យលទ្ធភាពផ្គត់ផ្គង់ប្រភពទឹកឱ្យបានគ្រប់គ្រាន់សម្រាប់សួនបន្លែ និងការប្រើប្រាស់ប្រចាំថ្ងៃ។ បន្ថែមពីនេះ លោកបានសន្យាថានឹងបន្តខិតខំដោះស្រាយរាល់សំណូមពរចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ និងបន្តជំរុញការអភិវឌ្ឍតំបន់មណ្ឌលសុវត្ថិភាពនេះ ឱ្យមានភាពប្រសើរឡើង រហូតដល់ស្ថានភាពព្រំដែនមានភាពធូរស្រាល និងអាចអនុញ្ញាតឱ្យពលរដ្ឋវិលត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិតនៅលើទឹកដីរៀងៗខ្លួនវិញបានដោយសុវត្ថិភាព៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print