ខេត្តកំពង់ស្ពឺ ៖ នៅផ្លូវល្បឿនលឿនត្រង់ គីឡូម៉ែត្រលេខ ៧៨+៣០០ ទិសដៅភ្នំពេញ-ព្រះសីហនុ ចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ មានរថយន្ដ១គ្រឿងម៉ាក MITSUBISHI PAJERO ពណ៌ទឹកប្រាក់ +បៃតង ពាក់ផ្លាកលេខភ្នំពេញ2AN-7514 បើកបរដោយឈ្មោះ វង្ស វុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងអ្នករួមដំណើរ៣នាក់ស្រី (គ្មានរបួស) បើកបរពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ មកដល់ចំណុចខាងលើបានឆ្លងចរន្ដអគ្គិសនីបណ្ដាលឲ្យរថយន្ដឆេះខូចអស់ទាំងស្រុង ចំណែកអ្នកបើកបរនិងអ្នករួមដំណើរក្នុងរថយន្ដមិនមានរងរបួសអ្វីទេ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបញ្ជាក់ថា ករណីខាងលើរថយន្ដពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនប្រចាំការលើផ្លូវល្បឿនលឿនបានចេញអន្ដរាគមន៍ពន្លត់បានទាន់ពេលវេលា តែអគ្គិភ័យឆាបឆេះលឿនពេកបណ្ដាលអោយរថយន្ដឆេះខូចខាតស្ទេីរ100%។
ក្រោយកើតហេតុ តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនបានស្ទួចយករថយន្ដខាងលេីទៅដាក់នៅទីតាំងបញ្ឈរសុវត្ថិភាព និងធ្វេីការដោះស្រាយជាមួយភាគីម្ចាស់រថយន្ដ៕
ដោយ ៖ សិលា










