ជនបរទេសម្នាក់បេីករថយន្ត FORD RANGER លឿនមិនប្រយ័ត្នទៅបុកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​   ភ្នំពេញ​ ៖​ រថយន្តមួយគ្រឿងម៉ាក FORD RANGER REPTOR បេីកបរដោយបុរសម្នាក់ជាជនជាតិបរទេស បើកក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងថ្មបាក់អស់មួយកង់​ ចំណែករថយន្តខូចខាតមួយកំណាត់មុខ​។ ហេតុការណ៍នេះកើតឡេីងកាលពីវេលាម៉ោង ១០:៤០នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ  ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក ford ranger មួយគ្រឿងពាក់ផ្លាកលេខ បរទេស 51-234.50 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៥ ពេលបើកមកដល់ចំណុចកើតហេតុក៏ស្រាប់តែរេចង្កូតទៅបុករបាំងថ្មបាក់អស់មួយកង់ ចំណែករថយន្តខូចខាតមួយកំណាត់មុខ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

...

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌទួលគោកបានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print