ឆ្លង​ចរន្តអគ្គិសនី បង្ក​ជា​អគ្គិភ័យ​ឆេះ​ផ្ទះ​មួយ​ហ្មត់​ក្នុង​ក្រុង​បាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​១ខ្នង​ដែល​សាងសង់​ពី​ឈើ ប្រក់​ស័ង្កសី ត្រូវ​បាន​អគ្គិភ័យ​ដែល​គេ​សង្ស័យ បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​បាន​លេប​ត្របាក់​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​២ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២២ មក​រា នៅ​ចំណុច​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង តែ​ពុំ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។

របាយការណ៍​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​ត្រូវ​អគ្គិភ័យ​ឆេះ​គ្មាន​សល់​នោះ សាងសង់​ពី​ឈើ​និង​ប្រក់​ស័ង្កសី មាន​ទំហំ ៥​ម៉​X១២​ម៉ ជា​កម្មសិទ្ធិ​របស់​លោក ឡឹ​ក រ៉ុ​ង អាយុ​៥៥​ឆ្នាំ រស់នៅ​ចំណុច​កើត ហេតុខាងលើ ។

តាម​ការ​ស្រង់​សម្ដី​ម្ចាស់ផ្ទះ ដែល​បាន​រាយ​ការ​ណ៍ប្រាប់​សមត្ថកិច្ច​ឱ្យដឹងថា អគ្គិភ័យ​នេះ​ផ្ដើម​ចេញពី​ការ​«​ឆ្លង​ចរន្តអគ្គិសនី​» ។ អគ្គិភ័យ​បាន​ឆេះ​រាលដាល​ខ្លាំង​ភ្លាម​ៗ ហើយ​អ្នក​ភូមិ​និង​ម្ចាស់ផ្ទះ​បាន​ព្យាយាម​ជួយ​ជះ​ទឹក​ពន្លត់​មុន​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​ទៅ​ដល់ តែ​មិន​អាច​ធ្វើ​ឲ្យ​អគ្គិភ័យ​នោះ​ថមថយ​ឡើយ ព្រោះ​ភ្លើង​មាន​កម្លាំង​ខ្លាំង ។

បើ​តាម​សមត្ថកិច្ច​បាន​និយាយ​ថា រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ តែ​បាន​ត្រឹម​បាញ់​ទឹក​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​រាលដាល ខណៈ​ព្រះ​អគ្គី​នោះ​ឆេះ​ខ្លាំង​ស្ទើរ​មួយ​ប៉​ព្រិច​ភ្នែក​ឆេះ​ផ្ទះ​អស់​ឡ​គ្មាន​សល់ ។

...

បើ​និយាយ​ពី​តុល្យការ​នៃ​ការ​ខូចខាត​វិញ របាយការណ៍​បាន​បញ្ជាក់​ថា ក្រៅពី​អស់​ផ្ទះ​មួយ​ខ្នង ទ្រព្យសម្បត្តិ និង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ ដែល​នៅ​ក្នុងផ្ទះ​ក៏​ក្លាយជា​ផេះ​ផង់​ទាំងអស់​ដែរ ។ ប៉ុន្តែ​ភ្លាម​ៗ គេ​មិន​ទាន់​ប៉ាន់​ប្រមាណ​ជា​ទឹកប្រាក់​ត្រូវ​ខាតបង់​អស់​ប៉ុន្មាន​នៅឡើយ​ទេ ព្រោះ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​កំពុងធ្វើកា​សាកសួរ​ជន​រង​គ្រោះ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print