អគ្គនាយកអាជ្ញាធរជាតិអប្សរាទទួលជួបតំណាងអង្គការយូណេស្កូថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបលោក Flavio Bonetti តំណាងអង្គការយូណេស្កូ ដែលទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ លោកតំណាងអង្គការយូណេស្កូថ្មី។ 

ក្នុងឱកាសនោះ  ភាគីទាំងពីរបានតាំងចិត្តយ៉ាងមោះមុតក្នុងការបន្តភាពជាដៃគូ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា លើការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោកប្រកបដោយចីរភាព៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print