ភ្នំពេញ៖ ក្មេងស្រីជាសិស្សសាលាម្នាក់បានរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តមួយគ្រឿងបេីកកៀរហេីយគេចខ្លួនបាត់កាលពីវេលាម៉ោង១១និង២៩នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុងក្នុងភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ យ៉ន វិច្ឆិកា ភេទស្រី អាយុ១៥ឆ្នាំ រងរបួសហូរឈាមតាមត្រចៀក(សន្លប់បាត់បង់ស្មារតី) មានអាសយដ្ឋាននៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូ
ម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CM-2644 ធ្វេីដំណេីរចេញពីសាលារៀនបំណងទៅផ្ទះ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងបេីកមកពីក្រោយកៀរឲ្យដួលហេីយគេចខ្លួនបាត់ បណ្តាលឲ្យជនរងគ្រោះរងរបួសត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕
ដោយ៖សុខាសែនជ័យ










