សប្ដាហ៍ទី៣ ខែមករា គ្រោះថ្នាក់ចរាចរណ៍ឆក់ជីវិតអ្នកដំណើរជាង៣០នាក់ និងរបួសជិត៦០នាក់!

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី៣ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៥១ករណី បណ្តាលឱ្យមនុស្សស្លាប់៣៥នាក់ និងរងរបួសធ្ងន់ស្រាល៥៨នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យរង ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១៥មករា មាន៦ករណី ស្លាប់៣នាក់ របួស៨នាក់ ថ្ងៃទី១៦ មាន៩ករណី ស្លាប់៥នាក់ របួស៨នាក់ ថ្ងៃទី១៧ មាន៦ករណី ស្លាប់៦នាក់ របួស៥នាក់ ថ្ងៃទី១៨ មាន៨ករណី ស្លាប់៤នាក់ របួស១១នាក់ ថ្ងៃទី១៩ មាន៨ករណី ស្លាប់៦នាក់ របួស៦នាក់ ថ្ងៃទី២០ មាន៦ករណី ស្លាប់៦នាក់ របួស៧នាក់ និងថ្ងៃទី២១ មាន៨ករណី ស្លាប់៥នាក់ របួស១៣នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនាសប្តាហ៍ទី៣នេះ ភាគច្រើនមាននៅមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កំពត តាកែវ កោះកុង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង។

គួររំលឹកថា ក្នុងរយៈពេល២សប្ដាហ៍ នៃខែមករាកន្លងមកនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន១៣៥ករណី បណ្តាលឱ្យមានមនុស្សស្លាប់៧៨នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២០៥នាក់។ គិតតែករណីស្លាប់ សរុប៣សប្ដាហ៍ដើមឆ្នាំ គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតអ្នកដំណើរ១១៣នាក់ហើយ៕

...

ដោយ ៖ លោក សេង បូលីន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print