ឆ្លងចរន្តអគ្គីសនីឆេះផ្ទះ ២ខ្នងនៅស្រុកកំពង់សៀមបណ្ដាលឱ្យបាត់បង់ប្រាក់ជិត៤ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តកំពង់ចាម÷ករណីអគ្គីភ័យដែលបង្កឡើងដោយការឆ្លងចរន្តអគ្គីសនី បានឆាបឆេះបំផ្លាញផ្ទះឈើប្រក់ក្បឿងរបស់ប្រជាពលរដ្ឋ២ខ្នង យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិឈើទាលស្រុតក្រោម ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ភ្លាមៗនោះ កម្លាំងនគរបាលចម្រុះមកពីស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ បានចេញអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង ដើម្បីទប់ស្កាត់ការរីករាលដាល។

ការខូចខាតក្នុងឧប្បត្តិហេតុនេះមានទំហំធំធេង ដោយផ្ទះទី១ របស់ឈ្មោះ ប៉ាត់ ឆៃលាង បានបាត់បង់សាច់ ប្រាក់ ៧,០០០ដុល្លារ និងសម្ភារៈមួយចំនួន។ ចំណែកផ្ទះទី២ របស់ឈ្មោះ យ៉េង នាង បានរងការខូចខាតធ្ងន់ធ្ងរជាងគេ ដោយបាត់បង់សាច់ប្រាក់រហូតដល់ ៣០,០០០ដុល្លារ រួមនឹងទ្រព្យសម្បត្តិជាច្រើនទៀត។ សរុបមក ក្រៅពីផ្ទះទាំងពីរខ្នងដែលត្រូវភ្លើងឆេះក៏មានទឹកប្រាក់សរុប ៣៧,០០០ដុល្លារ ត្រូវបានក្លាយជាផេះ ផង់ផងដែរ។

ប្រតិបត្តិការសង្គ្រោះនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីស្នងការខេត្តកំពង់ចាម ដោយប្រើប្រាស់ឡានទឹកចំនួន ០៥គ្រឿង និងទឹកអស់ចំនួន១០ស៊ីទែន ទើបអាច គ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ១០០% នៅវេលាម៉ោង ៨:១០នាទីព្រឹក។ 

...

បើតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច មូលហេតុដែលនាំឱ្យមានគ្រោះមហន្តរាយនេះ គឺផ្ដើមចេញពីការឆ្លងចរន្តអគ្គីសនីនៅក្នុងផ្ទះតែម្ដង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print