ជិះម៉ូតូឌុបគ្នាបញ្រ្ចាសផ្លូវជ្រុលទៅប៉ះខឿនរួចបន្តទៅបុករថយន្តដួលទៅប៉ះម៉ូតូមួយគ្រឿងទៀតខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូឌ្រីមសេ១២៥មួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនទាំងបញ្រ្ចាសផ្លូវជ្រុលទៅប៉ះខឿនសួនផ្លូវរួចបន្តទៅបុករថយន្តម៉ាក ALPHARD មួយគ្រឿងដែលធ្វើដំណើរបញ្រ្ចាសទិសគ្នាបណ្តាលឲ្យដួលខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២៤ខែមករា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សុី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1N-3435 ឌុបគ្នាតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿនទាំងបញ្រ្ចាសផ្លូវ ពេលជិះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅប៉ះខឿនសួនផ្លូវ រួចបន្តទៅបុករថយន្តម៉ាក ALPHARD ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AZ-0091ដែលបើកបរក្នុងទិសដៅបញ្រ្ចាសគ្នាពីកើតទៅលិចចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកឯយុវជនរងគ្រោះដួលខ្ទាតទៅប៉ះនឹងម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាល។

...

ក្រោយកើតហេតុខាងលើ ភាគីទាំងសងខាងព្រមសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print