ការមិនដែលស្គាល់ចាញ់ 27 ប្រកួតជាប់ៗគ្នា ក្នុងលីគ Bundesliga របស់ Bayern Munich ត្រូវបានបញ្ចប់នៅថ្ងៃសៅរ៍ ខណៈក្រុមដែលកំពុងមានទម្រង់លេងអន់ Augsburg បានបង្កើតជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល នៅលើទីលាន Allianz Arena។
ខ្សែការពារជប៉ុន Hiroki Ito បានតែតបាល់បញ្ចូលទីឲ្យ Bayern នាំមុខ នៅពាក់កណ្ដាលវគ្គទីមួយ ប៉ុន្តែគ្រាប់បាល់ពី Arthur Chaves និង Han-Noah Massengo ក្នុង 15 នាទីចុងក្រោយ បានបម្លែងជ័យជម្នះសម្រាប់ភ្ញៀវវិញ។
Bayern បានដាក់សម្ពាធយ៉ាងខ្លាំងដើម្បីរកគ្រាប់បាល់ស្មើ ប៉ុន្តែ Olise ដែលឥឡូវរកបាន 4 គ្រាប់ ក្នុង 5 ប្រកួតលីគចុងក្រោយ បានស៊ុតបាល់ពីចម្ងាយប៉ះបង្គោលទី ជាការស៊ុតចុងក្រោយនៃការប្រកួត។
ចំណែកខ្សែប្រយុទ្ធ Harry Kane ក៏មានថ្ងៃលេងមិនសូវល្អ ហើយមិនអាចជួយ Bayern រកបានយ៉ាងហោចណាស់ 2 គ្រាប់ ដើម្បីបន្តកំណត់ត្រាមិនចាញ់ 27 ប្រកួតក្នុង Bundesliga បានទេ។
បរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលនេះ មានន័យថា Bayern នៅតែឈរលើកំពូលតារាង ដោយនាំមុខ 11 ពិន្ទុលើ Borussia Dortmund ដែលឈរលេខរៀងទីពីរ បើទោះបីលេងច្រើនជាង 1 ប្រកួតក៏ដោយ។
ចំណែក Augsburg ដែលមិនឈ្នះក្នុង 5 ប្រកួតមុននេះ បានឡើងទៅឈរទី 13 នៅលើតារាង និងមានចម្ងាយ 4 ពិន្ទុពីតំបន់ play-off សម្រាប់កាត់ចោល៕










