បើកបររថយន្តលឿនជ្រុលបុកចូលផ្ទះ ឆេះទាំងផ្ទះឆេះទាំងឡាន ស្លាប់​ម្ចាស់​ផ្ទះម្នាក់

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក lexus 400 មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​រេ​ចង្កូត​ទៅ​បុក​រោង​ជាង​ជួសជុល​ម៉ូតូ​និង​បុក​ស្ត្រី​ចំណាស់​ម្នាក់​កំពុង​អាំង​សាច់​ក្លែម​លក់​បណ្ដា​យ​ឲ្យ​ស្លាប់ ព្រមទាំង​បាន​បង្ក​អគ្គី​ភ័យ​ឆេះ​រថយន្ត​និង​រោង​ស​ជុល​ម៉ូតូ​ខ្ទេច​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ឃុំ​ផ្អាវ ស្រុក​បា​ធា​យ​។ អ្នក​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រួម​ទាំង​អ្នកបើកបរ​រថយន្ត​ផង​ដែរ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមក​រា ​ឆ្នាំ២០២៦ ថា មុន​ហេតុការណ៍​កើតឡើង​គឺ​រថយន្ត​ស៊េរី​ទំនើប​១គ្រឿង​នេះ​បាន​បើក​ចេញពី​ផ្សារ​ផ្អាវ ក្នុង​គោល បំណង​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​បា​ធា​យ តែ​ពុំ​ទាន់​ដល់​ផ្ទះ​ផង​ក៏​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ដោយ​បុក​គេ​ឲ្យ​រង​របួស​និង​ស្លាប់​ ព្រមទាំង​ក្លាយ ជា​អគ្គី​ភ័យ​ឆេះ​ទាំង​រថយន្ត​សល់​តែ​គ្រោងឆ្អឹង​ដែក​ប៉ុណ្ណោះ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀត​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលាម៉ោង ៦​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣​មក​រា​ឆ្នាំ ២០២៦ លើ​ផ្លូវជាតិ​លេខ​៦ ចំណុច​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បា​ធា​យ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ដ​បុក​ម៉ូតូ និង​អ្នក​ដែល​កំពុង​ឈរ​នៅ​ក្នុងផ្ទះ ។

ដោយ​រថយន្ដ ០១​គ្រឿង ម៉ាក​LEXUS RX400H ពណ៌​ផ្សែង​បារី ពាក់​ផ្លា​ក​លេខ រដ្ឋ​10 2-9559 បើកបរ​ដោយ​ឈ្មោះ តា​វ ស៊ី​ថា ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ស្វាយ​ពក ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដល់​ចំណុច​ខាងលើ​បាន​បុក​​ជាមួយ​ម៉ូតូ ០១​គ្រឿង ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1JJ-2811 បើកបរ​ដោយ​ឈ្មោះ នៅ ជាតិ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ផ្ដៅ​ជុំ ឃុំ​ផ្ដៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មិន​ពាក់មួក​សុវត្ថិភាពក្នុង​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បញ្ច្រាសទិស​គ្នា ហើយ​រថយន្ដ​មិន​ទាន់​អស់​ល្បឿន​ក៏​បន្ដ​ទៅ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខាងកើត​ផ្លូវ ហើយ​បាន​បុក​ម្ចាស់ផ្ទះ ០២​នាក់​(​ជា​ប្ដី ប្រពន្ធ​) ១/-​ឈ្មោះ ខុន វ៉ា​ន់ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជាតិខ្មែរ ២/-​ឈ្មោះ អ៊​ន ចម្រើន ភេទ​ស្រី អាយុ ៤៩​ឆ្នាំ ជាតិខ្មែរ ទាំង ០២​នាក់​នៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បា​ធា​យ ដែល​កំពុង​ឈរ​នៅ​ក្នុងផ្ទះ ។

ក្រោយ​ពេល​កើតហេតុ ក៏​បណ្ដាល​ឱ្យ​មាន​អគ្គី​ភ័យ​កើត ឡើង ដោយ​ឆាបឆេះ​ផ្ទះ១​ខ្នង ដែល​រថយន្ដ​បានរេចង្កូត​ចូល​នោះ ។ មូលហេតុ​: អ្នកបើកបរ​រថយន្ដ​ប្រើប្រាស់​ល្បឿន បានរេចង្កូត​ទៅ​បុក​ម៉ូតូ​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​ស្ដាំ​ដៃ ហើយ​រថយន្ដ​មិន​ទាន់​អស់​ល្បឿន​ក៏​បន្ដ​ទៅ​បុក​អ្នក​ថ្មើរជើង ០២​នាក់ ដែល​កំពុង​ឈរ​នៅ​ក្នុងផ្ទះ ។

ករណី​នេះ​បណ្ដាលឱ្យស្លាប់ស្ត្រី១​នាក់ ឈ្មោះ អ៊​ន ចម្រើន (ជា​ម្ចាស់ផ្ទះ​ កំពុងឈរក្នុងផ្ទះ) ។ របួស​មនុស្ស​ធ្ងន់ ០១​នាក់​ប្រុស ឈ្មោះ នី ជាតិ (​អ្នក​បើ​ក​បរ​ម៉ូតូ​) របួស​មនុស្ស​ស្រាល ០១​នាក់​ប្រុស ឈ្មោះ ខុន វ៉ា​ន់ (​ជា​ម្ចាស់ផ្ទះ​​ឈរ​ក្នុងផ្ទះ) ។ របួស​អ្នកបើកបរ​រថយន្ដ​ឈ្មោះ តា​វ ស៊ី​ថា ភេទ​ប្រុស កំពុង​តាមដាន​ស្ថានភាព​របួស​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បា​ធា​យ ។

...

-​ឆេះ​ផ្ទះ​០១​ខ្នង​(​ដំបូល​និង​ជញ្ជាំង​ស័ង្កសី​) ។ ខូចខាត​សម្ភារៈ និង​ទ្រព្យសម្បត្តិ​ទាំងស្រុង​នៅ​ក្នុងផ្ទះ ។
-​ឆេះ​រថយន្ដ​អស់ទាំង​ស្រុង ០១​គ្រឿង និង ខូចខាត​ម៉ូតូ ០១​គ្រឿង កម្រិត​ធ្ងន់ ។ វត្ថុ​​តាង​ពាក់ព័ន្ធ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print