អតីតតារាល្បីរបស់តោខៀវ Moses និងអតីតខ្សែបម្រើបិសាចក្រហមNaniផ្លាស់ទៅលេងនៅកាហ្សាក់ស្ថាន

ចែករំលែក៖

នៅក្នុងការផ្លាស់ប្តូរដ៏ភ្ញាក់ផ្អើលបំផុតមួយក្នុងខែនេះ អតីតម្ចាស់ជើងឯកអង់គ្លេស Premier League កីឡាករ Victor Moses បានផ្លាស់ទៅលេងឱ្យក្រុមដែលកំពុងតែលំបាកនិងគំរាមកំហែងពីការកាត់ចោលនៅក្នុងប្រទេសកាហ្សាក់ស្ថាន។

Moses គឺជាផ្នែកសំខាន់នៃក្រុមឆ្នាំ 2016-17 ដែលបានឈ្នះពានជាមួយនឹង Chelsea របស់លោក Antonio នៅពេលដែលគាត់ត្រូវបានគេដាក់លេងជាខ្សែការពារស្លាបស្តាំ។

ឥឡូវនេះមានអាយុ 35 ឆ្នាំ Moses បានក្លាយជាកីឡាករឥតមានថ្លៃផ្ទេរតាំងពីរដូវក្តៅមុន ប៉ុន្តែគាយ់បានរកឃើញផ្ទះមួយជាមួយនឹងក្រុម Kaysar Kyzylorda របស់ Kazakhstan Premier League ។

Moses មានអ្នកតាមដានលើ Instagram ចំនួន1.2 លាននាក់ គឺចំនួនធំនិងច្រើនជាងក្លឹបថ្មីរបស់គាត់ដែលមានត្រឹមតែ 35,000នាក់ ប៉ុណ្ណោះ។

ចំណែកម្ចាស់ជើងឯក Premier League ៤សម័យជាមួយក្លឹប Man Utd វ័យ ៣៩ឆ្នាំ កីឡាករ Nani ចេញពីការចូលនិវត្តន៍ចូលលេងបាល់ទាត់វិញទៅចូលរួមជាមួយក្លឹបនៅកាហ្សាក់ស្ថានផងដែរ។

Nani បានលេងឱ្យ United អស់រយៈពេល 7 ឆ្នាំនៅចន្លោះឆ្នាំ 2007 និង 2014 កំឡុងពេលទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប។

ក្នុងរយៈពេលនេះ ខ្សែបម្រើស្លាបព័រទុយហ្គាល់បានឈ្នះពាន Premier League បួនដង និង Champions League ក្នុងឆ្នាំ 2008។ គាត់បានស៊ុតបាល់បញ្ចូលទី 41 គ្រាប់ ក្នុងការបង្ហាញខ្លួន 230លើកជាមួយបិសាចក្រហម។

បន្ទាប់ពីត្រលប់ទៅក្លឹប Sporting Lisbon ជាកីឡាករខ្ចីជើងក្នុង 2014/15 គាត់បន្តលេងនៅ Fenerbahce, Valencia និង Lazio មុនពេលគាត់ត្រលប់ទៅ Sporting ជាលើកទី 3 ក្នុង 2018/19 ។

Naniធ្វើដំណើរផ្សងព្រេងទៅលេងនៅសហរដ្ឋអាមេរិក អ៊ីតាលី អូស្ត្រាលី និងទួរគីមួយរយៈពេលខ្លីមុនពេលនៅប្រទេសព័រទុយហ្គាល់ក្នុងឆ្នាំ 2024 – លើកនេះលេងឱ្យ Estrela da Amadora – ក្លឹបមុនរបស់គាត់ដែលគាត់លេងចុងក្រោយនៅខែវិច្ឆិកាឆ្នាំ 2024 ។

...

ប៉ុន្តែឥឡូវនេះគាត់បានផ្លាស់ប្តូរការចូលនិវត្តន៍របស់គាត់ដើម្បីមកលេងនៅកាហ្សាក់ស្ថានក្នុងកិច្ចសន្យាដំបូងមួយឆ្នាំ។ Nani បាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួមជាមួយ FC Aktobe ហើយខ្ញុំទន្ទឹងរង់ចាំក្នុងការរួមចំណែកក្នុងការអភិវឌ្ឍន៍ក្លឹប និងបាល់ទាត់នៅក្នុងប្រទេសកាហ្សាក់ស្ថាន”៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print