មន្ត្រីជំនាញ​ក្រសួង​កសិកម្ម​ បន្តចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ នៅបឹងទន្លេសាប ក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖​ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោករដ្ឋមន្រ្តី ឌិត ទីណា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ម្សិលមិញនេះ​ បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុចប្រលិចច្រកែង ដល់បាឡត និងតំបន់អភិរក្សជលផលបឹងទន្លេឆ្មារ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ប្រតិបត្តិការនេះ មានការអមដំណើរដោយ លោក ប៉ី វិចិត្រ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ សង្កាត់រដ្ឋបាលជលផលពាមបាង កម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំឃុំពាមបាង និងកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដោយប្រើមធ្យោបាយកាណូតចំនួន ៧ គ្រឿង។

តាមរយៈបេសកកម្មនេះ ក្រុមការងារចម្រុះបានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងចំនួន២ករណី៖ ១-របាំងសាច់អួនក្រឡាញឹកចំនួន៣របាំង ប្រវែង ៦០០ម៉ែត ឡុកសាច់អួនចំនួន ៦គ្រឿង លប ឬលូចំនួន ៨មាត់ និងបង្គោលចំនួន ៣០០ដើម។ ២-ឧបករណ៍ឈ្នក់ រួមផ្សំអំពូលភ្លើង រួមមាន សាច់ឈ្នក់ទំហំ ១២ម×១២ម×៦ម ចំនួន១វង បង្គោលឈ្នក់ចំនួន១៨កន្លែង និងបង្គោលចំនួន ៧២ដើម។

...

បន្ទាប់មក លោកអនុរដ្ឋលេខាធិការ និងលោកនាយខណ្ឌ បានប្រជុំផ្សព្វផ្សាយ អប់រំ និងណែនាំដល់អាជ្ញាធរភូមិ ឃុំពាមបាង និងប្រជានេសាទចំនួន ២១នាក់ អំពីច្បាប់ស្ដីពីជលផលថ្មី។ ទន្ទឹមនោះដែរ លោកក៏បានកោតសរសើរ ថ្លែងអំណរគុណ និងសំណូមពរដល់ក្រុមការងារចម្រុះសូមឱ្យខិតខំជួយបន្តណែនាំ និងផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យប្រជានេសាទយល់ដឹង និងគោរពច្បាប់ស្តីពីជលផលឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ជៀសវាងការរុះរើដោយកម្លាំងចម្រុះ ដែលនាំឱ្យពួគគាត់ខូចខាត និងខាតបង់ថវិកា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print